ហេតុអ្វីត្រូវសិក្សានៅ SCIA

សិង្ហបុរី​ជា​ប្រទេសឈាន​មុខ​គេ​មួយ​ក្នុង​ការ​អប់រំ និង​​មាន​ចំណាត់​ថ្នាក់​លំដាប់កំពូល​​ក្នុង​ការ​សិក្សា​អន្តរជាតិ​។ ប្រព័ន្ធ​អប់រំ​របស់​យើង មិនត្រឹមតែ​ផ្តោត​សំខាន់​លើ​សកម្មភាព​សិក្សា​របស់​សិស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ជូន​នូវ​ឱកាស​ដើម្បី​បង្កើន​សមត្ថភាព​របស់​សិស្ស​ឲ្យ​ដល់​កម្រិត​អតិបរមា​ និង​ជួយ​ពួកគេ​ឲ្យ​មាន​ជំនាញ​ច្បាស់​លាស់​នៅ​​ក្នុង​ផ្នែក​ដែល​គេ​ចាប់​អារម្មណ៍​តាមរយៈ​សកម្មភាព​កម្មវិធីសិក្សា​បំពេញ​បន្ថែម​​។ ប្រព័ន្ធ​អប់រំ​សិង្ហបុរី​តាម​បែប​លម្អិត និងគ្រប់ជ្រង់ជ្រោយ ​ជួយ​ត្រៀម​រៀប​ចំ​សិស្សានុសិស្ស​សម្រាប់​បញ្ហា​ប្រឈម​នា​នានៅក្នុង​​សតវត្សន៍ទី​​ 21 នេះ​។

SCIA ជ្រើសរើស​កម្មវិធី​គ្រប់ជ្រុងជ្រោយ​របស់​សិង្ហបុរី​​នៅ​ក្នុង​ការ​បង្រៀន​និង​រៀន។ យើង​ផ្តោត​ជា​សំខាន់​លើ​សិស្ស​របស់​យើង ដោយ​មានគោលបំណង​​ដុសខាត់ពួកគេ​ឲ្យក្លាយ​ជា​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ និង​ក្លាយ​ជា​អ្នក​សិក្សា​រៀន​សូត្រ​ពេញ​មួ​យ​ជីវិត។ កម្មវិធីសិក្សា​របស់​យើង​ ផ្តោត​​សំខាន់​លើ​ការលូត​លាស់​របស់​​កុមារ​ ​ ​ជា​ពិសេស​​ចំពោះ​តម្រូវ​ការ​សង្គម​ សរីរៈ សញ្ចេតនា និង​វប្បធម៌​របស់​សិស្ស។ នៅ SCIA យើង​មានគោលបំណង​ផ្តល់​នូវ​ការ​អប់រំ​ដែល​មាន​ការ​ចូល​រួម និង​ការ​អប់រំ​ដែល​គុណភាព​ខ្ពស់​ដើម្បី​ត្រៀម​រៀបចំ​សិស្សានុសិស្ស​របស់​យើង​​សម្រាប់​អនាគត​នៃ​យុគសម័យ​សាកលភាវូបនីយកម្ម​នេះ​។

កម្មវិធី​សិក្សា​របស់​សិង្ហបុរី​ ត្រូវបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​​លើ​ចំណុច​ខ្លាំង​ផ្នែកវិធីសាស្ត្រ​នៃ​​ការ​បង្រៀន​និង​ការ​កសាង​នូវ​មូលដ្ឋានគ្រឹះ​រឹង​មាំ​ក្នុង​ផ្នែក​អំណាន​ ​លេខ និង​អក្សរសាស្រ្ត​បែប​វិទ្យាសាស្រ្ត​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប។ វាក៏​ផ្តោតសំខាន់​ផង​ដែរ​លើ​​ការ​អភិវឌ្ឍ​បំណិន​ក្នុង​ការ​គិត និង​ការ​ទំនាក់​ទំនង​របស់​សិស្ស​ តាមរយៈ​ការ​ដាក់​ឲ្យ​សិស្ស​ចូលរួមផ្ទាល់​​ក្នុង​បរិបទ​ជាក់ស្តែង​​នៅ​លើ​មុខវិជ្ជា​សិក្សា​ទាំង​អស់។

SCIA ផ្តល់​ជូន​ការ​អប់រំ​បែប​អន្តរជាតិ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​រួម​បញ្ចូល​នូវ​គុណតម្លៃ​អាស៊ី​ផង​ដែរ​។