សូមស្វាគមន៍

ស៊ីងហ្គាពួ ខេមបូឌា អ៊ីនធើណេសិនណល អេឃើដឺមី (SCIA) ដែលជាសមាជិក Singapore Institute of Management (SIM) នាំមកជូននូវគុណភាពអប់រំដែលល្អបែបសិង្ហបូបុរីមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ SIM គឺជាម្ចាស់ភាគហ៊ុនទាំងស្រុងមកលើ SCIA ដែលមានប្រវត្តិច្រើនជាងហាសិបឆ្នាំក្នុងការផ្តល់ជូននូវការអប់រំឯកជន និងការសិក្សាពេញមួយជីវិត។

SCIA មានមោទនភាពក្នុងនាមជាសាលាដែលល្អតែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំសាលារៀនដែលមានការប្តេជ្ញាចិត្តខ្ពស់ ដោយមានជំនួយពីអ្នកអប់រំដែលមានសមត្ថភាពពីប្រទេសសិង្ហបូបុរី ដោយធានានូវភាពប្រាកដប្រជានៃការអប់រំលក្ខណៈអន្តរជាតិនិងតាមបែបសិង្ហបូបុរីរួមបញ្ចូលគ្នា។ បន្ថែមពីលើនេះទៅទៀត ភាពជាអ្នកដឹកនាំក្នុងរវិស័យសិក្សាឬភាពជាអ្នកដឹកនាំក្នុងការណែនាំ រួមទាំងគ្រូបង្រៀនរបស់ពូកយើងដែលមានទេពកោសល្យពីជុំវិញពិភពលោក (អាមេរិក អឺរ៉ុប អូសេអានី និងអាស៊ី)។ SCIA បន្ត វិនិយោគទៅលើការអភិវឌ្ឍមុខជំនាញវិជ្ជាជីវៈបន្ថែមសម្រាប់គ្រូៗរបស់ពួកយើងជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលគោរុះកោសល្យរបស់ពួកយើ(EDC)។

សិស្សានុសិស្សរបស់យើងនឹងបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្ររបស់ Cambdridgeដែលទទួលស្គាល់នៅលើពីភពលោក។ កម្មវិធីសិក្សាគ្រប់ជ្រង់ជ្រោយ រួមមានផ្នែកពុទ្ធិ ផ្នែកសោភ័ណវិទ្យា ផ្នែកសីលធម៌ ផ្នែកសរីរៈ និងផ្នែកសង្គម នឹងធ្វើឲ្យអ្នកបញ្ចប់ការសិក្សានៅ SCIA មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

SCIA នឹងប្រកាន់ខ្ជាប់នូវគោលជំនឿរបស់ SIM ស្តីពី “ការប្រព្រឹត្តល្អ” នៅគ្រប់ផ្នែកទាំងអស់ និង “បន្តធ្វើល្អ” គ្រប់បែបយ៉ាង ចំពោះសហគមន៍ដែលខ្លួនបម្រើការងារ។ “ធ្វើល្អ” មានន័យថាជាការតបស្នងទៅសហគមន៍វិញ។ តាមរយៈ EDC របស់យើង SCIA នឹងស្វែងរកវិធីនានាដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀនបែបភាតរភាពតាមរយៈគំនិតផ្តួចផ្តើមកសាងសមត្ថភាព ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការចែករំលែកការអនុវត្តដែលល្អប្រសើរបំផុត។ យើងនឹងចាប់ផ្តើម និងប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីពិនិត្យមើលថាតើយើងអាចដើរតួនាទីកែលម្អយ៉ាងដូចម្តេចនៅក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងសម្រាប់ការទទួលខុសត្រូវផ្នែកសង្គម (CSR) រួមមានការផ្តល់នូវអាហារូបករណ៍ រង្វាន់សិក្សា និងការគាំទ្រសម្រាប់បុព្វហេតុដ៏មានតម្លៃ ឬសម្រាបគំនិតផ្តួចផ្តើមសហគមន៍សម្រាប់ការអប់រំ យុវជន និងកុមារ។

កម្មវិធីសិក្សាអន្តរជាតិដែលល្អផ្តាច់គេរបស់ SCIA គឺលើសពីការអប់រំក្នុងថ្នាក់រៀននិងតាមកម្រិតថ្នាក់។ កម្មវិធីសិក្សាចំបងរបស់ពូកយើង៖ STEM (វិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា) ភាពជាដឹកនាំ សហគ្រិនភាព និងកម្មវិធីអភិវឌ្ឍន៏ទេពកោសល្យ ត្រូវបានរៀបចំពិសេសដើម្បីផ្តល់អោយសិស្សានុសិស្សរបស់យើងនូវភាពខ្លាំងដើម្បីឲ្យត្រៀមខ្លួនទៅថ្ងៃអនាគត។

ដូចជាសុភាសិតមួយឃ្លាលើកឡើងថា៖ “គេត្រូវការមនុស្សមួយភូមិដើម្បីអប់រំកុមារម្នាក់” SCIA គឺជាសហគមន៍សំរាប់ការសិក្សា ហើយឪពុកម្តាយគឺជាដែគូដ៏សារៈសំខាន់បំផុតនៅក្នុងដំណើរអភិវឌ្ឍរបស់កុមារ។ សូមមកចូលរួមជាមួយភូមិសិក្សារបស់យើង សូមធ្វើជាដៃគូក្នុងការអប់រំមនុស្សជំនាន់ក្រោយ និងធ្វើការរៀបចំកូនចៅរបស់យើងដើម្បីត្រៀមខ្លួនសម្រាប់អនាគត ដើម្បីក្លាយជាអ្នកដឹកនាំដ៏ឈ្លាសវៃបំផុតដែលពួកគេអាចធ្វើបាន។

Anselm Chu

អគ្គនាយកគ្រប់គ្រង & អគ្គនាយកសាលា
សមាជិក SIM (ចាប់តាំងពីឆ្នាំ1990)
អតីតសិស្សរបស់ SIM (1991-1994)
សាស្រ្តាចារ្យរង SIM (2013-2016)
បុគ្គលិក SIM (ចាប់តាំងពីឆ្នាំ2014)

“ការអប់រំគឺជាយានឆ្ពោះទៅកាន់អនាគត អ្នកដែលត្រៀមខ្លួនក្នុងពេលនេះគឺសម្រាប់អនាគតរបស់គេនៅថ្ងៃស្អែក។” - Malcolm X

ការអប់រំគឺជាដំណើរឆ្ពោះទៅរកការសម្រេចបានលទ្ធភាពសិក្សាគ្មានដែនកំណត់។

ការបង្កើត SCIA គឺជាកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការផ្តល់ជូននូវការអប់រំមួយដែលផ្តោតសំខាន់លើគុណតម្លៃនិងភាពល្អិតល្អន់។ ពុំមានអ្នកណាម្នាក់អាចទស្សន៍ទាយពីអនាគតបាននោះទេ ប៉ុន្តែក្រុមរបស់យើងដែលមានថ្នាក់ដឹកនាំមានការប្តេជ្ញាចិត្ត និងគ្រូបង្រៀនវិទ្យាល័យដែលមានមហិច្ឆតាខ្ពស់ នឹងជួយសិស្សានុសិស្សរបស់យើងក្នុងការបង្កើតចំណេះដឹង និងជំនាញដែលអាចប្រើប្រាស់ដើម្បីប្រឈមមុខនឹងភាពស្រពេចស្រពិលមិនច្បាស់លាស់ និងបញ្ហាប្រឈមនានានៅខាងមុខ។

ការប្រឈមមុខនឹងពិភពលោកដែលមានការផ្លាស់ប្តូរ អនាគតថ្នាក់ដឹកនាំដែលមានភាពឆ្លាតវៃ នឹងត្រូវធ្វើការវិនិយោគពេលវេលា និងថាមពលដើម្បីអភិវឌ្ឍខួរក្បាល ចិត្តគំនិត និងកាយសម្បទា សម្រាប់ដំណើរការនៃការសិក្សា។ កម្មវិធីសិក្សាអន្តរជាតិរបស់ Cambridge ដែលមានការទទួលស្គាល់ទូលំទូលាយ នឹងជួយបំពេញចំណេះដឹងដល់សិស្សានុសិស្សជាមួយនឹងការវិភាគវែកញែក(ខួរក្បាល) ដើម្បីធ្វើការសេចក្តីសម្រេចចិត្តសម្រាប់ដំណើរនៃការសិក្សានេះ។ កម្មវិធីអប់រំសាកលផ្នែកអាកប្បកិរិយារបស់យើង នឹងផ្តល់ជូននូវក្រមសីលធម៌ (ចិត្តគំនិត) ដើម្បីធ្វើការកាច់ចង្កូតតម្រែតម្រង់សិស្សានុសិស្សឆ្ពោះទៅរកទិសដៅប្រកបដោយសុចរិតភាព និងមានមោទនភាព។ បណ្តុំសកម្មភាពសិក្សាដែលមានការចូលរួម និងឱកាសនានានៅ SCIA នឹងផ្តល់ជូននូវទំរង់ (កាយសម្បទា) ដើម្បីឲ្យសិស្សានុសិ្សគិតដោយភាពច្នៃប្រឌិត ចេះធ្វើការពិសោធន៍ និងមានភាពស្ទាត់ជំនាញ។ តាមរយៈខួរក្បាល ចិត្តគំនិត និងកាយសម្បទាដែលបានសម្របសម្រួល និងធ្វើការរួមគ្នាដោយរលូ ធ្វើឲ្យសិស្សនៅ SCIA របស់យើងអាចនឹងធ្វើអ្វីតាមដែលពួកគេបាននិយាយ អាចដឹកនាំផ្លូវធ្វើដំណើរ និងអាចធ្វើដំណើរដោយមានទំនុកចិត្តទៅក្នុងពិភពចំណេះដឹងដែលពុំមាននរណាម្នាក់ធ្លាប់ដឹងពីមុនមក។

សម្រាប់អ្នកធ្វើដំណើរវ័យក្មេង តើអ្នកបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើររបស់អ្នកហើយឬនៅ? ប្រសិនបើដូច្នេះ សូមយកមកជាមួយនូវលិខិតឆ្លងដែនការសិក្សារបស់អ្នក រៀបចំវ៉ាលីរបស់អ្នកជាមួយនឹងអារម្មណ៍ទូលំទូលាយ និងសេចក្តីរីករាយក្លៀវក្លា និងពាក់ខ្សែក្រវាត់ដើម្បីធ្វើដំណើរ។ យើងចាប់ផ្តើមអនុវត្តដំណើរនៃការសិក្សាដែលមានភាពសប្បាយរីករាយក្នុងការរុករក ស្វែងយល់ និងការបង្កើតថ្មីទាំងអស់គ្នា ។

Kong Hwee Ling

នាយក
វិទ្យាល័យ

ឪពុកម្តាយដែលល្អបំផុតក្នុងពេលបច្ចុប្បន្ន អាចផ្តល់ជូនដល់កូនៗរបស់ពួកគេនូវកាដូនៃការសិក្សា។ ស្វែងរកសាលាដែលសាកសម្យទៅនឹងក្តីរំពឹងទុក ត្រូវប្រើប្រាស់ពេលវេលាដើម្បីស្វែងយល់អំពីសាលារៀននោះឲ្យបានច្បាស់លាស់។

ជម្រើសដ៏ត្រឹមត្រូវនៅសាលាមត្តេយ្យសិក្សានឹងធានាថា សិស្សានុសិស្សទទួលបានការត្រៀមរៀបចំខ្លួនបានត្រឹមត្រូវ ដើម្បីបន្តការសិក្សាទៅកម្រិតខ្ពស់ៗបន្តទៀត។ នៅកម្រិតមត្តេយ្យសិក្សា បំណិនសង្គមដែលល្អ នឹងត្រូវបានគេផ្តោតការយកចិត្តទុកដាក់ ដែលនឹងជួយធ្វើឲ្យមានលទ្ធផលវិជ្ជមាននៅក្នុងផ្នែកពុទ្ធិ។ មត្តេយ្យសិក្សារបស់ SCIA នឹងច្របាច់បញ្ចូលគ្នានូវការអនុវត្តដែលល្អប្រសើរបំផុតពីកម្មវិធីសិក្សារបស់សិង្ហបូបុរីនិងចក្រភពអង់គ្លេស។

នៅកម្រិតបឋមសិក្សា SCIA នឹងនាំយកមកនូវប្រព័ន្ធអប់រំសិង្ហបូបុរីដែលមានភាពល្បីល្បាញ ដែលបង្ហាត់បង្រៀនដោយអ្នកអប់រំដែលធ្លាប់មានបទពិសោធបង្រៀននៅក្នុងប្រទេសសិង្ហបូបុរី។ ចំណាត់ថ្នាក់លំដាប់កំពូលនៃប្រព័ន្ធអប់រំរបស់សិង្ហបូបុរីនៅក្នុងពិភពលោក ត្រូវបានចងក្រងជាឯកសារទុកដោយការស្រាវជ្រាវឯករាជ្យជាច្រើនដែលក្នុងនោះរួមមាន TIMSS, PIRLS និង PISA ជាដើម។ នៅក្នុងឆ្នាំ2017 សិង្ហបូបុរីក៏ស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលសម្រាប់ផ្នែកនៃការដោះស្រាយបញ្ហាផងដែរ។ ការអប់រំរបស់សិង្ហបូបុរី បើកឱកាសទូលំទូលាយដល់ពិភពលោក។

ដើម្បីផ្តល់នូវបទពិសោធន៏លំដាប់អន្តរជាតិដល់ SCIA យើងបានជ្រើសរើសយកគ្រូបង្រៀនជាច្រើនដែលមានជាតិសាសន៍ផ្សេងៗគ្នា ដែលមានគុណវឌ្ឍន៏ខ្ពស់នៅផ្នែកជំនាញរបស់ខ្លួន។ យើងធានាថាសិស្សានុសិស្សទទួលបានរស់ជាតិនៃ “សាកលភាវូបនីយកម្ម” នៅក្នុងសាលារៀន។

នៅសាលា SCIA យើងជឿថា សិស្សានុសិស្សពេញចិត្តនឹងដំណើរការសិក្សាដែលមានលក្ខណៈច្បាស់លាស់ រួមជាមួយនឹងគុណតម្លៃមូលដ្ឋានរឹងមាំ។ គ្រូបង្រៀនរបស់ខ្ញុំ និងខ្ញុំធានាថាសិស្សានុសិស្សនឹងទទួលបានបទពិសោធន៍សិក្សាគ្រប់ជ្រុងជ្រោយ ជាមួយពួកយើង ដែលគ្របដណ្តប់លើផ្នែកពុទ្ធិ សោភ័ណ សីលធម៌ សរីរៈ និងសង្គម។ ដើម្បីធានាថាសិស្សានុសិស្សរបស់យើងនៅបន្តផ្សាភ្ជាប់ចំណេះដឹងក្នុងពេលអនាគត យើងបានបង្រៀនពួកគេនូវជំនាញនៅក្នុងសតវត្សទី21 ដែលរួមមានការគិតតាមលំដាប់លំដោយកម្រិតខ្ពស់ ការច្នៃប្រឌិត ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។

ប្រៀបបានទៅនឹងអគារមួយដែលត្រូវការគ្រឹះរឹងមាំដើម្បីអាចឈបានយូរអង្វែង SCIA សន្យា (យ៉ាងមុតមាំ) ថា នឹងផ្តល់ជូនដល់សិស្សានុសិស្សនូវមូលដ្ឋានគ្រឹះដ៏រឹងមាំដែលចាំបាច់សម្រាប់ការសិក្សានានាដែលលើសពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា។

ក្នុងភាពជាដៃគូជាមួយមាតាបិតាសិស្ស បុគ្គលិករបស់ខ្ញុំនឹងធ្វើឲ្យក្តីស្រមៃរបស់សិស្សក្លាយជាការពិត និងអាចមើលឃើញពួកគេរីកចម្រើនរឹងមាំពីមួយកម្រិតទៅមួយកម្រិត។

Ismail Abdul Samat

នាយក
បឋមសិក្សា