លក្ខខណ្ឌផ្សេងៗ

សេចក្តីផ្តើម

លក្ខខណ្ឌនេះគ្របគ្រងលើការប្រើប្រាស់គេហទំព័រផ្លូវការរបស់ Singapore (Cambodia) International Academy និងផ្នែកផ្សេងៗទៀតរបស់សាលា។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកទទួលយកនូវលក្ខខណ្ឌនេះទាំងស្រុង។ រយៈពេលនៃការប្រើប្រាស់អាចត្រូវបានធ្វើបច្ចុប្បន្នភាព និង/ឬកែប្រែដោយពុំមានសេចក្តីជូនដំណឹងដល់អ្នកនោះទេ។ អ្នកមានទំនូលខុសត្រូវក្នុងការត្រួតពិនិត្យលក្ខខណ្ឌទាំងអស់នេះជាប្រចាំ។

ការបដិសេធទំនួលខុសត្រូវ

SCIA ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាថាព័ត៌មានទាំងអស់នៅលើគេហទំព័ររបស់ខ្លួនពិតជាត្រឹមត្រូវច្បាស់លាស់។ ដោយសារតែគេហទំព័រកំពុងស្ថិតក្រោមការអភិវឌ្ឍន៏ជាបន្តបន្ទាប់ ខ្លឹមសាររបស់គេហទំព័រអាចមានការផ្លាស់ប្តូរដោយពុំមានការជូនដំណឹង។ SCIA រក្សាសិទ្ធិក្នុងការកែប្រែ ឬដកចេញនូវឯកសារដែលបាន ដាក់ទៅកាន់គេហទំព័រនេះ ឬរក្សាទុកនៅក្នុង Serverរបស់ SCIA ឬបង្ហោះឬចុះផ្សាយនៅលើគេហទំព័រនេះ។ ប្រសិនបើអ្នករកឃើញថាមានព័ត៌មានណាមួយដែលពុំត្រឹមត្រូវ សូមទំនាក់ទំនង SCIA ហើយយើងនឹងធ្វើការកែតម្រូវព័ត៌មាននោះ នៅត្រង់ចំណុចណាដែលយើងយល់ស្រប ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សិទ្ធិថតចម្លង និងកម្មសិទ្ធិបញ្ញា

ខ្លឹមសារនៅលើគេហទំព័រនេះ ត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិថតចម្លង សិទ្ធិលើបណ្តុំទិន្នន័យ និងសិទ្ធិលើកម្មសិទ្ធិបញ្ញាដទៃផ្សេងទៀត។ អ្នកអាចទាញយកព័ត៌មានពីគេហទំព័រនេះបានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ អ្នកក៏ទទួលស្គាល់ផងដែរថា អ្នកមិនអាចទទួលបានភាពជាម្ចាស់លើសិទ្ធិនានាតាមរយៈការទាញយកឯកសារដែលជាប់សិទ្ធិថតចម្លងនៅក្នុងទម្រង់ណាមួយនោះទេ។

ការផ្តល់ជូនអត្ថបទបោះពុម្ពដល់គេហទំព័រ

តាមរយៈការបញ្ចូលអត្ថបទបោះពុម្ពរបស់អ្នក អ្នកត្រូវផ្តល់សិទ្ធិជាប្រចាំនិងមិនផ្តាច់មុខដល់ SCIA ដើម្បីប្រើប្រាស់ ផលិតឡើងវិញ កែសម្រួល បោះពុម្ពផ្សាយ និងបកប្រែនូវអត្ថបទរបស់អ្នក។ អ្នកនឹងយល់ស្របចៀសវៀងការផ្តល់ជូនអត្ថបទទាំងឡាយណាដែលនាំឲ្យមានខូចកេរ្តិ៍ឈ្មោះ បង្កការប្រឆាំង វាយប្រហារ និងមានលក្ខណៈអាសអាភាស។ SCIA មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬភាពអាចជឿទុកចិត្តបាននៃទស្សនៈ ឬខ្លឹមសារពាក្យសម្តីទាំងឡាយណាដែលបានធ្វើឡើង ឬផ្តល់ជូនដោយភាគីទីបីឡើយ។ ប្រសិនបើអ្នកជួបប្រទះព័ត៌មានណាមួយនៅលើគេហទំព័រនេះដែលមានលក្ខណៈខុសច្បាប់ ឬត្រូវការដកចេញ សូមមេត្តាផ្តល់ដំណឹងឲ្យយើងបានដឹងភ្លាម។

ទំនាក់ទំនងមកកាន់យើង

ព័ត៌មានបន្ថែមស្តីពីលក្ខខណ្ឌនៃការប្រើប្រាស់អាចទទួលបានតាមទូរសព្ទលេខ (855) 61 777 818 ឬអ៊ីម៉ែល enquiry.scia@sim.edu.sg

ការទទួលយក

អ្នកទទួលស្គាល់ និងព្រមព្រៀងថា ការប្រើប្រាស់របស់អ្នកលើគេហទំព័រនេះ គឺបង្ហាញពីការទទួលយករបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះទាំងស្រុង។


បច្ចុប្បន្នភាពចុងក្រោយបំផុត ខែមករា 2018