អាហារូបករណ៍ និងពានរង្វាន់សិក្សានៅ SCIA –​ ការទទួលពាក្យនៅខែសីហា ឆ្នាំ២០១៩

SCIA ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវជំនឿរបស់ SIM លើ "ការធ្វើបានល្អ" គ្រប់ផ្នែកទាំងអស់ និង​លើ "ការធ្វើល្អ" ដល់សហគមន៍ដែលខ្លួនបម្រើ។ សាលា SCIA បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដែលរួមមានការផ្តល់អាហារូបករណ៍ និងការខិតខំប្រឹងប្រែងក្នុងផ្នែក CSR ដូចជាការគាំទ្រទៅដល់ការអប់រំ យុវជន និង​កុមារ។​

បេក្ខជនដែលមានចំណាប់អារម្មណ៍ហើយមានលក្ខណៈសម្បត្តិដូចខាងក្រោម អាចដាក់ពាក្យសុំអាហារូបករណ៍នៅសាលា SCIA​។

លក្ខខណ្ឌក្នុងការជ្រើសរើស

  • ផ្តល់អាហារូបករណ៍ជូនបេក្ខជនគ្រប់សញ្ជាតិ
  • កើតនៅរវាងឆ្នាំ 2005 និង 2010
  • បានបញ្ចប់កម្រិតសិក្សាថ្នាក់ទី 3 នៅត្រឹមខែធ្នូឆ្នាំ 2018
  • មានកំណត់ត្រាការងារសិក្សាល្អឥតខ្ចោះ
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាដទៃ (ជាអាទិភាពបន្ថែម)
  • បង្ហាញពីភាពជាអ្នកដឹកនាំ ព្រមទាំងឥរិយាបថ និងការប្រព្រឹត្ដល្អ
  • មានទេពកោសល្យពិសេស​ និង/ឬរង្វាន់ផ្សេងៗ (ជាអាទិភាពបន្ថែម)
  • មានកំណត់ត្រាធ្លាប់ធ្វើការងារសហគមន៍ ឬការងារស្ម័គ្រចិត្ត (ប្រសិនបើមាន)

ការផ្តល់ជូនពីអាហារូបករណ៍

  • អាហារូបករណ៍របស់ SCIA នឹងគ្របដណ្តប់លើថ្លៃសិក្សាពេញថ្លៃ 100% ក្នុងរយៈពេលនៃអាហារូបករណ៍។
  • ពានរង្វាន់ការសិក្សារបស់ SCIA នឹងគ្របដណ្តប់លើថ្លៃសិក្សាពីចន្លោះ 25% - 75% ក្នុងរយៈពេលនៃពានរង្វាន់ការសិក្សា។
ដំណាក់កាល អំឡុងពេល
ដំណាក់កាលទី 1 ថ្នាក់ទី 4 – ថ្នាក់ទី 6 (3 ឆ្នាំ)
ដំណាក់កាលទី 2 ថ្នាក់ទី 7 – ថ្នាក់ទី 8 (2 ឆ្នាំ)
ដំណាក់កាលទី 3 ថ្នាក់ទី 9 – ថ្នាក់ទី 10 (2 ឆ្នាំ)

កាលបរិច្ឆេទ

ដំណាក់កាល អំឡុងពេល
1 អំឡុងពេលដាក់ពាក្យ 1 មករា – 31 មិនា
2

ដំណាក់កាលជ្រើសរើស

  • ការប្រឡងអាហារូបករណ៍ /ពានរង្វាន់សិក្សាលើមុខវិជ្ជា –​​ ភាសាអង់គ្លេស និងគណិតវិទ្យា
  • ការវាយតម្លៃលើប្រវត្តិរូប
  • ថ្ងៃជ្រើសរើស
  • ការសម្ភាសន៍
មេសា – មិថុនា
3 ការផ្តល់ជូនអាហារូបករណ៍ កក្កដា

កាលបរិច្ឆេទដែលបានផ្ដល់ជូនគឺបណ្ដោះអាសន្ននិងអាចមានការផ្លាស់ប្តូរ

ពាក្យស្នើសុំអាហារូបករណ៍

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចទាញយកពាក្យស្នើសុំអាហារូបករណ៍និងបំពេញទម្រង់បែបបទនៃការដាក់ពាក្យតាមរយ:អ៊ីម៉ែល: scia.scholarship@sim.edu.sg

Download application form

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់:

ទូរស័ព្ទលេខ: (855) 61 777 860

អ៊ីម៉ែល: scia.scholarship@sim.edu.sg

ដើម្បីស្វែងយល់បន្ថែម សូមចុះឈ្មោះចូលរួមក្នុងវគ្គបទបង្ហាញអំពីព័ត៌មានអាហារូបករណ៍របស់យើងនៅទីនេះhttps://goo.gl/forms/lffR1S1gPyKSiE1x1

វគ្គបទបង្ហាញអំពីព័ត៌មានអាហារូបករណ៍
16 កុម្ភ: (ថ្ងៃសៅរ៍): 10:30 AM – 12:00 AM
2 មិនា (ថ្ងៃសៅរ៍) 10:30 AM – 12:00 AM
30 មិនា (ថ្ងៃសៅរ៍): 10:30 AM – 12:00 AM