គោលការណ៍ព័ត៌មានឯកជនភាព

Singapore (Cambodia) International Academy (SCIA) សូមសម្តែងនូវអំណរគុណចំពោះទំនុកចិត្តដែលអ្នកមានចំពោះយើង ហើយយើងប្តេជ្ញាចិត្តថានឹងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការផ្តល់ជូននូវទិន្នន័យផ្ទាល់ខ្លួនមកយើង នេះមានន័យថាអ្នកយល់ព្រមចំពោះគោលការណ៍ឯកជនភាពនេះ និងយល់ព្រមចំពោះការប្រមូលផ្តុំ ការប្រើប្រាស់ ការទទួលបាន ការផ្ទេរ ការរក្សាទុក និងការវិភាគព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចមានចែងនៅក្នុងគោលការណ៍នេះ។

1.   ការប្តេជ្ញាចិត្តរបស់់យើងក្នុងការការពារសិទ្ធិឯកជនភាពរបស់អ្នក

នៅ SCIA យើងមានការប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិឯកជនភាពរបស់អ្នក និងទិន្នន័យសម្ងាត់របស់អ្នក។ ដើម្បីធានាថា អ្នកអាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ និងមានទំនុកចិត្តចំពោះការផ្តល់ព័ត៌មានរបស់អ្នកមកកាន់យើងនៅពេលប្រើប្រាស់គេហទំព័ររបស់យើង និងសេវាដទៃផ្សេងទៀត យើងសូមផ្តល់ជូននូវសេចក្តីជូនដំណឹងនេះដែលគូសបញ្ជាក់អំពីការអនុវត្តរបស់យើង និងជម្រើសនានាដែលអ្នកមានពាក់ព័ន្ធនឹងរបៀបដែលយើងបានប្រមូលយក និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

2.   ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល

“ទិន្នន័យផ្ទាល់ខ្លួន” សំដៅលើទិន្នន័យ (មិនថាពិតឬមិនពិតនោះទេ) អំពីបុគ្គលដែលអាចកំណត់អត្តសញ្ញាណបានតាមរយៈទិន្នន័យនោះ ឬតាមរយៈទិន្នន័យ និងព័ត៌មានដទៃផ្សេងទៀតដែលស្ថាប័នណាមួយមាន ឬអាចចូលទៅប្រើប្រាស់ព័ត៌មាននោះបាន។

នេះរួមបញ្ចួលនូវព័ត៌មានកំណត់អត្តសញ្ញាណជាក់លាក់ (ដូចជាលេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន) ក៏ដូចជាទិន្នន័យ (ដូចជាឈ្មោះ អាយុ អាសយដ្ឋាន លេខទូរសព្ទ មុខរបរ រូបថត វីដេអូ ឬឯកសារជាសំឡេង ។ល។) ដែលនៅពេលរួមបញ្ចូលគ្នាអាចនឹងកំណត់អត្តសញ្ញាណរបស់បុគ្គលនោះបាន។

3.   គោលបំណងនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានប្រមូលនិងប្រើប្រាស់

យើងអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្តល់ជូនសម្រាប់គោលបំណងមួយឬច្រើនដូចខាងក្រោម៖

 1. ដើម្បីទំនាក់ទំនងទៅអ្នកពាក់ព័ន្ធនឹងសំណួររបស់អ្នក
 2. ដើម្បីដំណើរការ និងរៀបចំផ្តល់សេវា ឬផលិតផលនានាដែលអ្នកបានស្នើសុំ
 3. សម្រាប់គោលបំណងកំណត់អត្តសញ្ញាណ និងបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធនឹងសេវាឬផលិតផលណាមួយដែលអាចផ្តល់ជូនអ្នក
 4. ដើម្បីសម្របសម្រួលការប្រមូលប្រាក់បរិច្ចាគ និងការបង់ប្រាក់សម្រាប់ផលិតផល និងសេវានានាដែលបានផ្តល់ដោយ SCIA
 5. សម្រាប់ការប្រើប្រាស់សេវាអនឡាញដែលមានផ្តល់ជូននៅលើគេហទំព័រ
 6. សម្រាប់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងគោលបំណងគ្រប់គ្រងទំនាក់ទំនង ដូចជាការផ្ញើព័ត៌មានបច្ចុប្បន្នភាពដល់អ្នកស្តីពីព័ត៌មានរបស់ SCIA និងការផ្សព្វផ្សាយ និងព្រឹត្តិការណ៍នានាចុងក្រោយបង្អស់ពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់យើង។
 7. ដើម្បីបញ្ចេញព័ត៌មានដល់ភាគីទីបីដើម្បីអនុវត្តស្របតាមច្បាប់ លក្ខខណ្ឌតម្រូវតាមផ្លូវច្បាប់ បទបញ្ជា សេចក្តីណែនាំ ឬសំណើសុំពីតុលាការ អាជ្ញាធរ ឬស្ថាប័នរដ្ឋាភិបាលដែលមានយុត្តាធិការ ដែលអាចនឹងធ្វើឡើងនៅក្នុងឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា
 8. ដើម្បីលើកកម្ពស់សុវត្ថិភាព រួមទាំងទំនាក់ទំនងជាមួយនីតិវិធីនៃការបង់ប្រាក់តាមប័ណ្ណឥណទាន ដើម្បីការពារប្រឆាំងនឹងហានិភ័យនៃការឆបោក រួមមានការការអនុវត្តនីតិវិធីបន្ស៊ីជាមួយនឹងបណ្តុំទិន្នន័យស្តីអំពីប្រតិបត្តិការសាច់ប្រាក់ក្លែងបន្លំដែលបានដឹងឮ (ដែលរក្សាទុកដោយយើង ឬភាគីទីបី)
 9. សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មនៅក្នុង និងបណ្តាញផ្សព្វផ្សាយនានាដូចជាព្រឹត្តិបត្រ បោះពុម្ព សៀវភៅផ្សព្វផ្សាយ ខិត្តប័ណ្ណ ឯកសារបោះពុម្ព គេហទំព័រ និងទម្រង់នៃបណ្តាញសង្គមនានា (រួមមាន រូបថត និងឯកសារជាវីដេអូឬសំឡេងក្នុងអំឡុងពេលព្រឹត្តិការណ៍កម្មវិធីរបស់ SCIA)។

ជូនកាលយើងអាចប្រើប្រាស់ព័ត៌មានទាំងអស់ដោយមិនមានកំណត់អត្តសញ្ញាណអតិថិជនរបស់យើង ដើម្បីរចនាគេហទំព័ររបស់យើងឲ្យបានល្អប្រសើរជាងមុន និង/ឬដើម្បីធ្វើលើកកម្ពស់សេវាកម្មនិងផលិតផលរបស់យើង។ នេះមានន័យថា យើងអាចផ្តល់ព័ត៌មានទាំងនេះទៅកាន់ភាគីទីបីបាន។ ក៏ប៉ុន្តែ ព័ត៌មាននេះ នឹងមិនបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ជាក់លាក់ណាមួយនោះទេ។

លើកលែងតែមានការចែងដទៃផ្សេងទៀតដូចខាងក្រោម ពុំនោះសោតយើងនឹងមិនប្រើប្រាស់ព័ត៌មានរបស់អ្នកដោយបានដឹងឮជាមុន ឬដោយចេតនាឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្តល់ជូនដើម្បីប្រើប្រាស់ពាក់ព័ន្ធនឹងគោលបំណងដែលបានលើកឡើងខាងលើ ដោយពុំមានការយល់ព្រមជាមុននោះទេ។

4.   របៀបចូលទៅកាន់ ឬកែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

អ្នកអាចស្នើសុំចូលទៅកាន់ និងធ្វើការប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងបានរក្សាទុក។ ប្រសិនបើអ្នកមានបំណងចង់ទទួលបានច្បាប់ថតចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកជឿថាទិន្នន័យផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងអ្នក ដែលយើងបានប្រមូល និងរក្សាទុកនោះពុំត្រឹមត្រូវ ឬប្រសិនបើអ្នកជឿថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងរក្សាទុកត្រូវបានប្រើប្រាស់ពុំត្រឹមត្រូវ លើសពីដែនកំណត់នៃគោលបំណងនៃការប្រើប្រាស់ព័ត៌មានដូចដែលបានបញ្ជាក់ខាងលើ ឬទទួលបានដោយមធ្យោបាយបោកប្រាស់ ឬខុសច្បាប់ ឬផ្តល់ជូនដោយភាគីទីបីដោយពុំមានការអនុញ្ញាតជាមុន សូមសរសេរមកកាន់យើងតាមរយៈអាសយដ្ឋានដូចខាងក្រោម។

សំណើសុំចូលទៅកាន់ ឬធ្វើការកែប្រែ ឬលុបចោលទិន្នន័យផ្ទាល់ខ្លួន ឬសម្រាប់ព័ត៌មានដែលពាក់ព័ន្ធនឹងគោលការណ៍ និងការអនុវត្ត និងប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនដែលកាន់ដោយយើង ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរមកកាន់យើងតាមរយៈសំបុត្រប្រៃសនីយ៍នៅអាសយដ្ឋានដូចខាងក្រោម៖

Singapore (Cambodia) International Academy Co., Ltd.
One Park, មជ្ឈមណ្ឌលភ្នំពេញ
អគារលេខ 58 ផ្លូវ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ កម្ពុជា
ផ្ញើជូន៖ នាយកដ្ឋានទំនាក់ទំនង

5.   ការប្រើប្រាស់ cookies នៅលើគេហទំព័ររបស់យើង

យើងអាចប្រើប្រាស់ “cookies” បណ្តោះអាសន្ននៅក្នុងគេហទំព័ររបស់យើងដែលប្រមូលឈ្មោះ domain តំបូងនៃអាសយដ្ឋានអ៊ីម៉ែលរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកដាក់ឈ្មោះថា name@domain.com នោះ cookiesនឹងប្រមូលយកផ្នែក “domain.com” នៃអាសយដ្ឋានអ៊ីម៉ែលរបស់អ្នក និងកាលបរិច្ឆេទ និងពេលវេលាដែលអ្នកចូលទៅកាន់គេហទំព័រនេះ។ cookies ខ្លួនឯងពុំអាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកនោះទេ។

cookies មួយគឺផ្នែកតូចមួយនៃព័ត៌មានដែលបានផ្ញើទៅកាន់ browser របស់អ្នក និងរក្សាទុកនៅក្នុងកុំព្យូទ័រអ្នក។ អ្នកអាចកំណត់ browser របស់អ្នក ដើម្បីផ្តល់ដំណឹងនៅពេលណាដែលអ្នកទទួលបាន cookies មួយ។ នេះអាចឲ្យអ្នកសម្រេចចិត្តថាតើអ្នកចង់ទទួលយក cookies នោះឬអត់។

6.   តំណភ្ជាប់ទៅគេហទំព័រផ្សេងទៀត

គេហទំព័ររបស់យើងអាចមានតំណភ្ជាប់បន្តទៅកាន់គេហទំព័រផ្សេងទៀតដែលមិនដំណើរការដោយ SCIA ប៉ុន្តែត្រូវបានផ្តល់ជូនសម្រាប់ភាពងាយស្រួលរបស់អ្នក និងសម្រាប់ព័ត៌មានយោងប៉ុណ្ណោះ។ ការផ្តល់ជូននូវតំណភ្ជាប់បន្តទាំងនេះ មិនមានន័យថា យើងគាំទ្រខ្លឹមសារ ឬកម្មវិធីណាមួយ និងសកម្មភាពនានាដែលឃើញនៅគេហទំព័រទាំងនោះទេ។ យើងពុំគ្រប់គ្រងគេហទំព័រទាំងនោះទេ ហើយក៏ពុំទទួលខុសត្រូវលើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ និងការអនុវត្តចំពោះព័ត៌មានបុគ្គលដែរ។

7.   ការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន

ដើម្បីរក្សានូវភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាដើម្បីបង្ការការចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងដើម្បីធានានូវការប្រើប្រាស់ដែលត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លូន យើងបានអនុវត្តវិធានការសមស្របផ្នែករូបវ័ន្ត បច្ចេកទេស និងរដ្ឋបាលដើម្បីការពារនិងធានាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលបាន។

រាល់ទិន្នន័យអេឡិចត្រូនិកផ្ទាល់ខ្លួន ដែលយើងមាន គឺត្រូវបានរក្សាទុកដោយសុវត្ថិភាព និងបន្តការពារតាមរយៈការប្រើប្រាស់ការគ្រប់គ្រងការប្រើប្រាស់ដែលត្រឹមត្រូវ។ នៅពេលបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ឯកសារត្រឹមត្រូវដែលមានទិន្នន័យផ្ទាល់ខ្លួនត្រូវបានបំផ្លាញចោលដោយសុវត្ថិភាព ហើយឯកសារអេឡិចត្រូនិកដែលរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ត្រូវបានលុបចោលជារៀងរហូត។

ឧទាហរណ៍ យើងអាចផ្តល់សិទ្ធិចំពោះទិន្នន័យផ្ទាល់ខ្លួនទៅដល់អ្នកផ្តល់សេវាដែលជាភាគីទីបី ដោយភ្ជាប់កាត្វកិច្ចពួកគេទៅនឹងការការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងដើម្បីប្រើប្រាស់វាតែក្នុងគោលបំណងដែលយើងបានបញ្ជាក់ប៉ុណ្ណោះ។

8.   ការបញ្ចេញ និងការផ្ទេរទិន្នន័យផ្ទាល់ខ្លួន

យើងពុំបានលក់ ជួល ឲ្យខ្ចី ឬប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីណាមួយនោះទេ។ ក៏ប៉ុន្តែ យើងអាចបញ្ចេញព័ត៌មាន និងផ្ទេរទិន្នន័យផ្ទាល់ខ្លួន និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរួមគ្នាជាមួយក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់យើង ក្រុមហ៊ុនផ្តល់សេវា និងបុគ្គលផ្សេងទៀតដែលចាត់ទុកថាសមស្រប និងពាក់ព័ន្ធនឹងសេវានិងផលិតផលដែលផ្តល់ជូន ឬស្នើសុំដោយអ្នក។

អង្គភាពដែលយើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយរួមមាន៖

 1. ភ្នាក់ងារ ក្រុមហ៊ុនម៉ៅការ ឬក្រុមហ៊ុនផ្តល់សេវាជាភាគីទីបី ដែលផ្តល់សេវារដ្ឋបាល ទីផ្សារ និងការស្រាវជ្រាវ ការចែកចាយ ការវិភាគទិន្នន័យ ទូរគមនាគមន៍ កុំព្យូទ័រ ការបង់ប្រាក់ ឬសេវាផ្សេងទៀតដល់ SCIA
 2. ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ និង/ឬប័ណ្ណគិតប្រាក់របស់ក្រុមហ៊ុន និង/ឬធនាគារ
 3. រដ្ឋាភិបាល ឬអាជ្ញាធរមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារ និង/ឬអង្គភាពនិយ័តករ
 4. អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក្រុមហ៊ុនធានារ៉ាប់រង និងគ្លីនិកព្យាបាលឬមន្ទីរពេទ្យ។

យើងនឹងតម្រូវឲ្យអង្គភាពខាងលើធានាថាទិន្នន័យផ្ទាល់ខ្លួនដែលផ្តល់ជូនទៅពួកគេ ត្រូវបានរក្សាការសម្ងាត់និងធានាសុវត្ថិភាព។

9.   ការផ្លាស់ប្តូរនានាចំពោះគោលការណ៍ព័ត៌មានឯកជនភាព

យើងនឹងធ្វើការចុះផ្សាយនៅលើគេហទំព័ររបស់យើងអំពីការផ្លាស់ប្តូរគោលការណ៍នេះជាមួយនឹងកាលបរិច្ឆេទចូលជាធរមាននៃគោលការណ៍ដែលបានផ្លាស់ប្តូរ ដើម្បីឲ្យអ្នកអាចទទួលបានព័ត៌មានពីរបៀបដែលយើងប្រមូលនិងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅគ្រប់ពេលវេលាដែលអ្នកជ្រើសរើសធ្វើបែបនេះ។ ប្រសិនបើត្រង់ចំណុចណាមួយដែលយើងសម្រេចចិត្តប្រើប្រាស់ទិន្នន័យផ្ទាល់ដែលអ្នកបានប្រគល់ជូនស្ថិតក្រោមគោលការណ៍បច្ចុប្បន្ន ដែលខុសគ្នាជាសារវ័ន្តពីគោលការណ៍ព័ត៌មានឯកជនភាពដែលអនុវត្តនៅពេលចុះឈ្មោះ អ្នកនឹងទទួលបានការជូនដំណឹង និងទទួលបានឱកាសតាមរយៈគេហទំព័រ អ៊ីម៉ែល ឬជាលាយលក្ខណ៍អក្សរ ដើម្បីជ្រើសរើសចាកចេញពីការចុះឈ្មោះ ឬដើម្បីបង្ការការប្រើប្រាស់ដូចបានរៀបរាប់មកនេះ។

10.   ការដកខ្លួនចេញពីការទទួលព័ត៌មានផ្សេងៗ

ប្រសិនបើអ្នកមិនមានបំណងក្នុងការទទួលបានព្រឹត្តបត្រព័ត៌មានរបស់យើងនោះទេ (ជាឯកសារអេឡិចត្រូនិក ឬឯកសារបោះពុម្ព) ព័ត៌មានអំពីកម្មវិធីរបស់យើង ឬការផ្សព្វផ្សាយអំពីសេវាកម្ម ឬផលិតផលរបស់យើង អ្នកអាចជ្រើសរើសចាកចេញបានគ្រប់ពេលវេលាទាំងអស់ដោយ៖

 1. អនុវត្តតាមការណែនាំអំពីការឈប់ចុះឈ្មោះ (unsubscribe) នៅក្នុងឯកសារទំនាក់ទំនង
 2. សរសេរមកកាន់យើងតាមអាសយដ្ឋានដែលមាននៅផ្នែកទី 4 ខាងលើ
 3. អ៊ីម៉ែលមកយើងតាមអាសយដ្ឋាន  enquiry.scia@sim.edu.sg

11.   ការរក្សាទុកទិន្នន័យ

គ្រប់ទិន្នន័យទាំងអស់ដែលត្រូវបានប្រមូលពីអ្នក នឹងត្រូវរក្សាទុក ដរាបណាវាមានការពាក់ព័ន្ធនឹងគោលបំណងដែលទិន្នន័យនោះត្រូវបានយកមកវិភាគ និងទៅតាមលក្ខខណ្ឌតម្រូវដោយច្បាប់ជាធរមានប៉ុណ្ណោះ។

12.   សំណួរឬបញ្ហានានា

សម្រាប់សំណួរឬបញ្ហាណាមួយពាក់ព័ន្ធនឹងគោលការណ៍ព័ត៌មានឯកជនភាពសូមទំនាក់ទំនង enquiry.scia@sim.edu.sg។.