បឋមសិក្សា

SCIA (បឋមសិក្សា) បណ្តុះគំនិងចង់ចេះចង់ដឹងចំពោះការសិក្សារៀនសូត្រ និងធ្វើឲ្យសក្តានុពលរបស់សិស្សឈានដល់ចំណុចអបរមា។ តាមរយៈបទពិសោធន៍ទូលំទូលាយនៃផ្នែកសិក្សាធិការ និងបទពិសោធន៍នៃវិធីសិក្សាបន្ថែម ធ្វើឲ្យសិស្សមានការវិវឌ្ឍទៅរកភាពមានទំនុកចិត្ត និងជាបុគ្គលដែលមានចំណង់ចំណូលចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកទៅក្នុងសហគមន៍ និងពិភពលោក។

SCIA យកបញ្ជីមុខវិជ្ជាសិក្សា និងកម្មវិធីសិក្សាតាមសាលាបឋមសិក្សាសិង្ហបូរី សម្រាប់មុខវិជ្ជាស្នូលដូចជា ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្រ្ត។ ពេលបញ្ចប់ការសិក្សាថ្នាក់ទី 6 សិស្សនឹងធ្វើការប្រឡងតេស្តត្រួតពិនិត្យកម្រិតសិក្សាថ្នាក់បឋមសិក្សា Cambridge ដែលផ្តល់នូវមតិកែលម្អដ៏មានតម្លៃទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សនៅមុនពេលពួកគេអភិវឌ្ឍទៅដំណាក់កាលបន្ទាប់នៃការអប់រំ។

មុខវិជ្ជាសិក្សាផ្តល់ជូន៖

* មុខវិជ្ជាសិក្សាដែលមានផ្តល់ជូនក្នុងថ្នាក់បឋមសិក្សានិងវិទ្យាល័យ
×

ភាសាអង់គ្លេស

តារាងមុខវិជ្ជាសិក្សា ត្រូវបានរៀបចំឡើងសម្រាប់សិស្សប្រើប្រាស់ភាសាឲ្យបានត្រឹមត្រូវ និងដើម្បីស្វែងយល់ពីព័ត៌មានតាមរយៈអត្ថបទ យល់ដឹងពីភាសាអង់គ្លេសក្នុងការនិយាយ បញ្ចេញសូរ និងបន្លឺសូរពាក្យច្បាស់ៗ និងអាចអានបានយ៉ាងស្ទាត់ជំនាញដោយប្រើប្រាស់ឃ្លាប្រយោគនិងពាក្យជួនរណ្តំបានសមស្រប។ កម្មវិធីសិក្សានេះមានគោលបំណងធ្វើឲ្យសិស្សអាចទំនាក់ទំនងដោយមានទំនុកចិត្ត និងយ៉ាងមានប្រសិទ្ធិភាព ហើយអភិវឌ្ឍបំណិនក្នុងការត្រិះរិះពិចារណាបានស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងព័ត៌មាន សារព័ត៌មាន និងអត្ថបទជាច្រើន ប្រកបដោយភាពសប្បាយរីករាយ និងមានការយល់ដឹង។

គណិតវិទ្យា

តារាងមុខវិជ្ជាសិក្សា ត្រូវបានរៀបចំឡើងសម្រាប់សិស្សទទួលបានចំណេះដឹង និងយល់ដឹង អនុវត្ត និងវិភាគអំពីភាពពិត បញ្ញត្តិ វិធាន និងរូបមន្តគណិតវិទ្យា។ សិស្សត្រូវបានរំពឹងទុកថានឹងអនុវត្តការគណនាលេខ ដោះស្រាយបញ្ហាគណិតវិទ្យាប្រចាំថ្ងៃ ឬលំហាត់គណិតវិទ្យាដែលគេដឹងច្បាស់ និងធ្វើការវិភាគទិន្នន័យដែលពួកគេអាចដោះស្រាយបានចំពោះបញ្ហាដែលពួកគេពុំធ្លាប់ជួប។

វិទ្យាសាស្រ្ត

តារាងមុខវិជ្ជាសិក្សា ត្រូវបានរៀបចំឡើងសម្រាប់សិស្សទទួលបានចំណេះដឹងវិទ្យាសាស្រ្ត និងអាចធ្វើការបកស្រាយបកព័ត៌មាន និងធ្វើការអង្កេតអំពីពិភពនៅជុំវិញខ្លួនពួកគេ ដោយប្រើប្រាស់ជំនាញវិភាគទិន្នន័យទាំងអស់នេះ៖ សន្និដ្ឋាន ទស្សន៍ទាយ វិភាគ វាយតម្លៃ បង្កើតលទ្ធភាព បង្កើតសម្មតិកម្ម បង្ហាញលទ្ធផល។

ភាសាចិន

តារាងមុខវិជ្ជាសិក្សាត្រូវបានរៀបចំឡើងដើម្បីរៀបចំគ្រឹះដ៏អគាររឹងមាំនៅក្នុងជំនាញភាសារបស់សិស្សក្នុងផ្នែកស្តាប់ និយាយ អំណាន សំណេរ ការប្រើប្រាស់ភាសារួមបញ្ចូលគ្នា និងជំនាញ អន្តរទំនាក់ទំនងសម្រាប់មុខងារជាក់ស្តែងរបស់ភាសា។ វាក៏ជម្រុញលើកទឹកចិត្តដល់ការយល់ដឹងពីវប្បធម៌ចិនផងដែរ។

ភាសាខ្មែរ

តារាងមុខវិជ្ជាសិក្សាជម្រុញលើកទឹកចិត្តសិស្សឲ្យរីករាយនិងពេញចិត្តចំពោះភាសាខ្មែរ និងវប្បធម៌ខ្មែរ។

សិល្បៈ

តារាងមុខវិជ្ជាសិក្សា មានគោលបំណងអភិវឌ្ឍអក្ខរកម្មសោតទស្សន៍របស់សិស្សដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេក្នុងការអង្កេត និងដើម្បីទទួលបានចំណេះដឹងពីពិភពលោកជាមួយនឹងការយល់ដឹងដែលមានការកើនឡើង និងអារម្មណ៍ដក់ជាប់ផ្នែកសោភ័ណ។ តាមរយៈមុខវិជ្ជាសិល្បៈខុសៗគ្នា សិស្សអាចអភិវឌ្ឍការយល់ដឹងផ្នែកឥន្រ្ទីយារម្មណ៍ គំនិតច្នៃប្រឌិត និងសមត្ថភាពក្នុងបង្ហាញពីគំនិតផ្សេងៗ។

តន្ត្រី

តារាងមុខវិជ្ជាសិក្សា ផ្តល់ឱកាសដល់សិស្សក្នុងការស្តាប់ និងប្រគំតន្រ្តី ដោយជំរុញការអភិវឌ្ឍមនោសញ្ចេតនានិងសោភ័ណ វិន័យផ្ទាល់ខ្លួន និងគំនិតច្នៃប្រឌិត។ ជាលទ្ធផល សិស្សនឹងលើកកម្ពស់អារម្មណ៍ពេញចិត្ត និងភាពសប្បាយរីករាយជាមួយនឹងតន្រ្តី។

សិក្សាសង្គម

តារាងមុខវិជ្ជាសិក្សា រៀបចំសិស្សឲ្យក្លាយជាប្រជាពលរដ្ឋសម្រាប់ពេលអនាគតដោយជួយពួកគេឲ្យមានការយល់ដឹងបានល្អប្រសើរអំពីអន្តរទំនាក់ទំនងនៃពិភពលោកនេះ និងយល់ដឹងពីភាពស្មុគ្រស្មាញនៃបទពិសោធន៍មនុស្សជាតិ។

សហគ្រិនភាព

នេះគឺជាកម្មវិធីប្លែកពីគេមួយដែលនាំយកពិភពធុរកិច្ចចូលក្នុងថ្នាក់រៀន និងឲ្យសិស្សមានការយល់ដឹងបានស៊ីជម្រៅអំពីការគិតនិងការដើរតួរជាសហគ្រិន។ សិស្សមិនត្រឹមតែសិក្សាអំពីផ្នត់គំនិតអាជិវកម្មនិងជំនាញនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបំណិនជីវិតសំខាន់ៗជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើផែនការ និងការរៀបចំ ទំនាក់ទំនង និងគ្រប់គ្រងហិរញ្ញវត្ថុនៅពេលរៀនចប់កម្មវិធីសិក្សារយៈពេល 12 ឆ្នាំ។

ព័ត៌មាន & បច្ចេកវិទ្យាទំនាក់ (ICT)

តារាងមុខវិជ្ជាសិក្សា ផ្តោតជាសំខាន់លើការបង្រៀនជំនាញ ICT ដល់សិស្ស ដើម្បីឆ្លុះបញ្ចាំងពីការពិភាក្សា និងការពិចារណាអំពីមុខងារនៃការប្រើប្រាស់ហាដវែ និងសុហ្វវែ ICT។ វានឹងជួយលើកកម្ពស់បំណិននានាក្នុងសតវត្សទី 21 ដោយពួកគេនឹងមានទំនាក់ទំនងប្រកបដោយទំនុកចិត្ត សហប្រតិបត្តិការ និងគ្រប់គ្រងព័ត៌មាន និងគាំទ្រដល់ការដោះស្រាយបញ្ហា ការកត់ត្រាទុក និងស្នាដៃសម្តែងពីអារម្មណ៍។ សិស្សនឹងបានចូលរួមក្នុងផ្នែកសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត និងក្រមសីលធម៌ប្រព័ន្ធអ៊ីនធឺណិត ដើម្បីក្លាយខ្លួនជាអ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានទំនួលខុសត្រូវ។

លក្ខណៈ ភាពជាអ្នកដឹកនាំ និងការអប់រំសាកល

តាមរយៈការបង្រៀនច្បាស់លាស់ និងការសិក្សារៀនសូត្រតាមរយៈការធ្វើពិសោធន៍ កម្មវិធីសិក្សានេះបណ្តុះនូវការអនុវត្ត និងអាកប្បកិរិយាប្រកបដោយសីលធម៌នៅក្នុងផ្នត់គំនិតរបស់សិស្សដើម្បីមានចំណេះដឹងល្អ ឥរិយាបទល្អ នឹងក្លាយជាពលរដ្ឋល្អ។ សិស្សនឹងលើកកម្ពស់ការយល់ដឹងអំពីសាកលលោក និងអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ដូចនេះពួកគេនឹងមានចំណេះដឹងដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះពិភពនៅជុំវិញពួកគេ នៅពេលពួកគេបញ្ចប់ការសិក្សាក្នុងកម្មវិធីរយៈពេល 12 ឆ្នាំ។

អប់រំកាយ

តារាងមុខវិជ្ជាសិក្សា ត្រូវបានរៀបចំឡើងដើម្បីជំរុញលើកទឹកចិត្តដល់ភាពសប្បាយរីករាយក្នុងសកម្មភាពរាងកាយ តាមរយៈការផ្តល់ឲ្យសិស្សនូវឱកាសក្នុងការចូលរួមទៅក្នុងសកម្មភាពអប់រំកាយ និងអភិវឌ្ឍការយល់ដឹងអំពីការអនុវត្តសកម្មភាពរាងកាយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឲ្យមានភាពប្រសើរឡើងផ្នែកសុខភាពនិងសុខុមាលភាព។