ថ្នាក់ដឹកនាំសាលា

×
Anselm Chu
អគ្គនាយកគ្រប់គ្រង និង​អគ្គនាយកសាលា
Singapore (Cambodia) International Academy
គឺជា​សមាជិករបស់​Singapore Institute of Management (SIM)
QUALIFICATIONS
 • បរិញ្ញាបត្រ វិទ្យាសាស្រ្តនយោបាយ ប្រវត្តិសាស្រ្ត សាកលវិទ្យាល័យជាតិ សិង្ហបូបុរី
 • សញ្ញាបត្រ TESOL មហាវិទ្យាល័យគរុកោសល្យទីក្រុងឡុងត៍ (London Teacher Training College)
 • សញ្ញាបត្រ បណ្តុះបណ្តាល និងអភិវឌ្ឍន៏ វិទ្យាស្ថានសិង្ហបូបុរីសម្រាប់ការគ្រប់គ្រង
 • សិស្សបញ្ចប់ការសិក្សា សញ្ញាបត្រ គ្រប់គ្រងធនធានមនុស្ស វិទ្យាស្ថានសិង្ហបូបុរីសម្រាប់ការគ្រប់គ្រង

លោក Anselm Chu បច្ចុប្បន្ន គឺជាអគ្គនាយគ្រប់គ្រង និងជាអគ្គនាយកក្រុមហ៊ុនសាលា Singapore (Cambodia) International Academy Co. Ltd (ជាក្រុមហ៊ុនបុត្តសម្ព័ន្ធកាន់កាប់ផ្តាច់មុខដោយ SIM Group) និងជាប្រធានការិយាល័យគម្រោងកម្ពុជា និងការិយាល័យគម្រោង Surabaya UPH អង្គភាពវិនិយោគនៅក្រៅប្រទេស, SIM Global Education (SIM GE)។ នៅមុនពេលទទួលតំណែងបច្ចុប្បន្ននេះ លើ Chu គឺជាសាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យទីក្រុងឡុងត៍ (UOL) ផ្នែកទំនាក់ទំនងអន្តរជាតិ និងជាប្រធានការិយាល័យអភិវឌ្ឍន៏មុខរបរនៃ SIM Global Education។

លោក Chu ក៏បានចំណាយពេលច្រើនជាងមួយទស្សវត្សរ៍នៃជីវិតរបស់គាត់ក្នុងវិស័យអប់រំ និងបានបង្រៀននៅសាលា(មធ្យមសិក្សា) Raffles Girls' School សាកលវិទ្យាល័យជាតិសិង្ហបូបុរី និងវិទ្យាស្ថានខុងជឺConfucius ផងដែរ។ គាត់ទទួលបានមុខតំណែងសំខាន់ៗជាច្រើនដូចជាអនុប្រធានផ្នែកការអភិវឌ្ឍជាយុទ្ធសាស្រ្ត (ចិន និងអាស៊ាន) ការប្រឹក្សាយោបល់ការអប់រំរបស់ Macckly, នាយកកម្មវិធី (អន្តរជាតិ) មហាវិទ្យាល័យអប់រំអន្តរជាតិ សាកលវិទ្យាល័យសានទុង (Shandong), នាយករងប្រតិបត្តិ និងប្រធានផ្នែកមន្រ្តីអប់រំអន្តរជាតិ ក្រុមហ៊ុន Deming Education Investment Group (ទីក្រុងគ័ងស៊ូ ប្រទេសចិន)។

លោក Chu ក៏បានរួមចំណែកជាមួយសង្គមតាមរយៈសេវាយុវជនស្ម័គ្រចិត្តរបស់គាត់ក្នុងនាមជាប្រធានថ្នាក់ជាតិនៃសមាគមន៍ប្រជាជនចលនាយុវជន, អនុប្រធានក្រុមប្រឹក្សាយុវជនអាស៊ាន, ប្រធានគណកម្មការប្រឹក្សាយោបល់ថ្នាក់តំបន់ មជ្ឈមណ្ឌលយុវជនអាស៊ីខមមិនវែល និងជាស្ថាបនិកនៃសភាយុវជនសាកល។

លោក Chu មានបរិញ្ញាបត្រ (វិទ្យាសាស្រ្តនយោបាយ ប្រវត្តិសាស្រ្ត) សាកលវិទ្យាល័យជាតិ សិង្ហបូបុរី, បរិញ្ញាបត្រជាន់ខ្ពស់ (ចិនបច្ចុប្បន្ន) សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង, សញ្ញាបត្រ TESOL មហាវិទ្យាល័យគរុកោសល្យទីក្រុងឡុងដ៍, សញ្ញាបត្រផ្នែកបណ្តុះបណ្តាលនិងអភិវឌ្ឍ SIM និងវិទ្យាស្ថានបណ្តុះបណ្តាលនិងអភិវឌ្ឍចក្រភពអង់គ្លេស។

បទពិសោធន៍ (សិង្ហបុរី)

 • វិទ្យាស្ថានសិង្ហបុរីសម្រាប់ការគ្រប់គ្រង 2014 – 2017
  1. នាយក (អង្គភាពអភិវឌ្ឍអន្តរជាតិ)៖ 2015 – 2017
  2. ប្រធាន (ការិយាល័យអភិវឌ្ឍមុខរបរ)៖ 2014 – 2015
 • SIM-សាកលវិទ្យាល័យទីក្រុងឡុងដ៍ 2013 – 2015
  1. សាស្រ្តាចារ្យរង (ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយ)
 • វិទ្យាស្ថានខុងជឺ សាលកវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង 2008 – 2010
  1. សាស្រ្តាចារ្យជាន់ខ្ពស់ (ជំនាញផ្នែកប្រទេសចិនសហសម័យ)
 • វិទ្យាល័យ NUS៖ 2008 – 2010
  1. សាស្រ្តាចារ្យជំនួយ (សិក្សាសង្គម ប្រវត្តិសាស្រ្ត និងសិក្សាអំពីប្រទេសចិន)
 • សាលារៀនមធ្យមសិក្សា Raffles Girls’ School៖ 2005 – 2007
  1. ប្រធានដេប៉ាតឺម៉ង់ (អភិវឌ្ឍភាពជាអ្នកដឹកនាំ និងមគ្គទេសក៏ការងារ)
  2. គ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្របញ្ជាក់ (ដោះស្រាយបញ្ហាអនាគត (FPS) និងដំណោះស្រាយបញ្ហាសហគមន៍ (CmPS))
  3. មុខវិជ្ជាដែលបង្រៀន (សិក្សាសង្គម ប្រវត្តិសាស្រ្ត ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព)

បទពិសោធន៍ (ចិន)

 • មហាវិទ្យាល័យអប់រំអន្តរជាតិ សាកលវិទ្យាល័យសានទុង៖ 2011 – 2014
  1. នាយកកម្មវិធី (អន្តរជាតិ)
  2. សាស្រ្តាចារ្យជំនួយ (គោលនយោបាយការបរទេសរបស់ចិន)
 • ក្រុមហ៊ុន Deming Education Investment Ltd (បណ្តាញសាលារៀន)៖ 2010 – 2013
  1. នាយករងប្រតិបត្ត និងនាយកមន្រ្តីអប់រំអន្តរជាតិ

តួនាទីភាពជាអ្នកដឹកនាំយុវជនពីមុនមក

 • មជ្ឈមណ្ឌលយុវជនCommonwealth
  1. ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់ក្នងតំបន់
 • ក្រុមប្រឹក្សាយុវជនអាស៊ាន
  1. អនុប្រធាន
 • សមាគមន៍ប្រជាជនចលនាយុវជន (PAYM) សិង្ហបុរី
  1. ប្រធានថ្នាក់ជាតិ ក្រុមប្រឹក្សាយុវជនមជ្ឈិម
 • ក្រុមប្រឹក្សាយុវជនថ្នាក់ជាតិ សិង្ហបុរី
  1. សមាជិកក្រុមប្រឹក្សា
 • ជ័យលាភីប័ណ្ណសរសើរស្នងការនគរបាល៖ 2004
 • ជ័យលាភីយុវជន PAYM 1992 & 1996
Kong Hwee Ling
នាយក​
វិទ្យាល័យ
QUALIFICATIONS
 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ការសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យប៊ូស្តុន សហរដ្ឋអាមេរិក
 • បរិញ្ញាបត្រ (Hons), ភាសាចិន,សាកលវិទ្យាជាតិសិង្ហបុរី
 • PGDE, វិទ្យាស្ថានជាតិអប់រំ សិង្ហបុរី

Kong Hwee Ling គឺជាអ្នកអប់រំដែលមានភាពក្លៀវក្លា និងមានការប្តេជ្ញាចិត្ត ដែលមានបទពិសោធន៍ក្នុងការបង្រៀនច្រើនជាង 18 ឆ្នាំ។ នាងទទូលបានសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំនៅសាកលវិទ្យាល័យប៊ូស្តុន ជំនាញខាងផ្នែកសិក្សាអភិវឌ្ឍន៍។ មុនពេលចូលបម្រើការងារនៅ SIM Global Education អ្នកនាង Kong ធ្វើការជាអ្នកអប់រំនៅសាលាសិល្បៈ សិង្ហបុរី(SOTA)  ក្នុងឋានៈជាប្រធានមហាវិទ្យាល័យ។ ក្នុងរយៈពេល 8 ឆ្នាំចុងក្រោយ អ្នកនាង Kong  បានត្រួតពិនិត្យលើការអភិវឌ្ឍ និងផលិតកម្មនៃកម្មវិធីសិក្សាភាសាកំណើតនៅតាមសាលារៀនសម្រាប់ថ្នាក់ទី7-12។ អ្នកនាងក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់សិស្ស និងសមត្ថភាពសេវាសិក្សានៅសាលាមធ្យមសិក្សា Raffles Girls' Secondary School  នៅសិង្ហបុរី។ អ្នកនាង Kong  ទទួលបានជ័យលាភីដ៏ល្បីល្បាញនៃពានរង្វាន់គ្រូបង្រៀនចិនដែលមានការលើកទឹកចិត្ត នៅក្នុងឆ្នាំ2000។ អ្នកនាងមានចំណេះដឹងទូលំទូលាយផ្នែកអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលមានជំនាញផ្នែកបណ្តុះបណ្តាលគរុកោសល្យនៅក្នុងផ្នែកបែងចែកកម្មវិធីសិក្សា និងការគិតបែបស៊ីជម្រៅ។ អ្នកនាងគឺជាគ្រូបណ្តុះបណ្តាលដែលមានសញ្ញាបត្រសម្រាប់កម្មវិធីប្រគួតប្រជែងផ្នែកភាពជាអ្នកដឹកនាំ និងអ្នកដឹកនាំសម្របសម្រួលដែលមានការបញ្ជាក់សម្រាប់ការដោះស្រាយបញ្ហាអនាគត (FPS) និងការដោះស្រាយបញ្ហាសហគមន៍ (CmPS)។

បទពិសោធន៍ (សិង្ហបុរី)

 • សាលាសិល្បៈ៖ 2006 – 2015
  1. ប្រធានដេប៉ាតឺម៉ង (ភាសាកំណើត)
  2. ប្រធាន (គណៈកម្មាធិការអាហារូបករណ៍)៖ 2012 – 2014
  3. ប្រធាន (ការអនុវត្តការចូលឈ្មោះចូលរៀននៅសាលារៀន) 2012 – 2013
  4. ប្រធាន (ផ្នែករៀបចំកាលវិភាគ)៖ 2009 – 2011
 • សាលារៀនមធ្យមសិក្សា Raffles Girls’ School៖ 1997 – 2006
  1. ប្រធាន (ក្រុមប្រឹក្សាវិន័យ) 2005 - 2006
  2. ប្រធាន (សេវាសិក្សា)៖ 2004 - 2006
  3. គ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្របញ្ជាក់ (ដោះស្រាយបញ្ហាអនាគត (FPS), ដំណោះស្រាយបញ្ហាសហគមន៍ (CmPS)) និង Kouzes និង Posner៖ កម្មវិធីប្រកួតប្រជែកភាពជាអ្នកដឹកនាំ
  4. គ្រូបង្រៀន (ភាសាចិន)
 • វិទ្យាល័យ River Valley៖ 1994 – 1996
  1. គ្រូបង្រៀន (ភាសាចិន និងអក្សរសាស្រ្ត)
 • លង់មេរៀនភាសាចិនដែលមានភាពច្នៃប្រឌិត៖ 2004
 • គ្រូបង្រៀនភាសាចិនដែលមានការលើកទឹកចិត្តលើទំព័រសារព័ត៌មានសិង្ហបូរី 2000
Ismail Abdul Samat
នាយក
មត្តេយ្យសិក្សា & បឋមសិក្សា
QUALIFICATIONS
 • បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត គណិតវិទ្យា សាកលវិទ្យាល័យកាលហ្គារី ប្រទេសកាណាដា
 • វិញ្ញាបនបត្រ អប់រំ វិទ្យាស្ថានជាតិអប់រំ សិង្ហបុរី

លោក Ismail Abdul Samat ទទួលបានបរិញ្ញបត្រផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យកាលហ្គារី ប្រទេសកាណាដា ក្នុងឆ្នាំ1988។ នៅក្នុងប្រទេសសិង្ហបុរីលោក Ismail បានឡើងទទួលតំណែងជានាយករង។ ចាប់ពីឆ្នាំ 2008 ដល់ឆ្នាំ 2016 លោក Ismail គឺជានាយកសាលាអន្តរជាតិសិង្ហបុរីនៅក្នុងប្រទេសឥណ្ទូនេស៊ី ដែលបណ្តុះបណ្តាលចាប់ពីថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ។ គាត់បានបង្កើតឲ្យមាននូវការច្នៃប្រឌិតជាច្រើននៅក្នុងសាលារៀន ដែលមានការចុះផ្សាយព្រោងព្រាតនៅក្នុងបណ្តាញសារព័ត៌មានក្នុងស្រុក។ លោក Ismail ពេញចិត្តនឹងវប្បធម៌ក្នុងស្រុកនៅតាមបណ្តាប្រទេសមួយចំនួនដែលគាត់បានធ្វើការ ហើយបានរួមបញ្ចូលវាដោយភាពច្នៃប្រឌិតនៅក្នុងកម្មវិធីសិក្សារបស់សាលារៀន។ គាត់មានបទពិសោធន៍ការងារដែលទទួលបានលទ្ធផលល្អជាច្រើនឆ្នាំ ជាមួយបុគ្គលិកដែលមានជាតិសាសន៍ផ្សេងៗគ្នា។ លោក Ismail មានក្តីសប្បាយរីករាយក្នុងការក្លាយខ្លួនជាសមាជិកក្រុមអ្នកត្រួសត្រាយផ្លូវរបស់ SCIA ដើម្បីនាំយកប្រព័ន្ធអប់រំសិង្ហបុរីមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍របស់គាត់ជាច្រើនឆ្នាំក្នុងសេវាអប់រំនៅក្នុងប្រទេសសិង្ហបុរី និងនៅបរទេស គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការដឹកនាំ SCIA  (មត្តេយ្យសិក្សា និងបឋមសិក្សា) ដើម្បីបង្កើតរបត់នៃការអប់រំថ្មីមួយនៅក្នុងរាជធានីភ្នំពេញ។

បទពិសោធន៍ (សិង្ហបុរី)

 • សាលាមធ្យមសិក្សា Woodgrove៖ 2003 – 2008
  1. នាយករង
 • សាលារៀនមធ្យមសិក្សា Chestnut Drive៖ 1995 – 2002
  1. ប្រធានដេប៉ាតឺម៉ង់ (គណិតវិទ្យា)៖ 1999 – 2002
  2. គ្រូបង្រៀន (គណិតវិទ្យា និងរូបវិទ្យា) 1995 – 1998
 • សាលាមធ្យមសិក្សា Rangoon៖ 1988 – 1994
  1. គ្រូបង្រៀន (គណិតវិទ្យា គណិតវិទ្យា និងរូបវិទ្យាបំប៉ន)

បទពិសោធន៍ (ឥណ្ឌូនេស៊ី)

 • សាលាអន្តរជាតិ Irsyad International (សេម៉ារ៉ាង)៖ 2014 – 2016
  1. ប្រធាន (អប់រំ)
 • ការអប់រំ ELC (ម៉ាកាស្សារ): 2013 – 2014
  1. អនុប្រធាន
 • សាលាអន្តរជាតិសិង្ហបុរី(ចាកាតា) 2008 – 2013
  1. នាយកសាលា
 • ជ័យលាភីលើគុណសម្បត្តិនៃសាកលវិទ្យាល័យកាល់ហ្គារី 1986 & 1987
Ng Bee Sun
នាយករ(តែងតាំង)
វិទ្យាល័យជាន់ខ្ពស់
QUALIFICATIONS
 • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាពីតំបន់អាស៊ីអាគ្នេយ៍ សាកលវិទ្យាល័យជាតិសិង្ហបុរី
 • បរិញ្ញាបត្រ វិទ្យាសាស្រ្តនយោបាយ &សេដ្ឋកិច្ច សាកលវិទ្យាល័យជាតិ សិង្ហបុរី
 • PGDE, វិទ្យាស្ថានជាតិអប់រំ សិង្ហបុរី

អ្នកនាង Ng Bee Sun គឺជាអ្នកអប់រំដែលមានមហិច្ចតា និងមានគោលជំហររឹងមាំ ដែលជាអ្នកជឿជាក់លើការសិក្សារៀនសូត្រនិងការច្នៃប្រឌិតពេញមួយជីវិត។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសិង្ហបុរី(NUS)  ដោយមានបរិញ្ញាបត្រផ្នែកសិល្បៈ អ្នកនាងបានសម្រេចចិត្តក្នុងការបង្រៀនដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរស់នៅរបស់មនុស្សវ័យក្មេង។ បន្ទាប់ពីទទួលបានសញ្ញបត្រក្រោយថ្នាក់បរិញ្ញាបត្រក្នុងផ្នែកអប់រំ អ្នកនាងបានបង្រៀនផ្នែកសិក្សាសង្គម និងប្រវត្តិសាស្រ្ត។ ចំណាប់អារម្មណ៍របស់អ្នកនាងនៅក្នុងផ្នែកវប្បធម៌អាស៊ីអាគ្នេយ៍ បាននាំឲ្យនាងបន្តការសិក្សា និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (សិក្សាអំពីអាស៊ីអាគ្នេយ៍) ពីសាកលវិទ្យាល័យជាតិសិង្ហបុរីនៅក្នុងឆ្នាំ2016។ បទពិសោធន៍របស់អ្នកនាង Ng ច្រើនជាង 15 ឆ្នាំ ឃើញថាអ្នកនាងបានឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជាប្រធានមុខវិជ្ជាព័ត៌មានបច្ចេកវិទ្យា ប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍសិស្ស និងអ្នកអភិវឌ្ឍន៏បុគ្គលិកសាលារៀន។ ដើម្បីជាការទទួលស្គាល់ដល់ការខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត អ្នកនាងទទួលបានជ័យលាភីផ្នែកពានរង្វាន់ចូលរួមយ៉ាងសកម្ម (បុគ្គល) ក្នុងឆ្នាំ2011 និងក្នុងឆ្នាំ2013  (មេដាយកោតសរសើរ) មេដាយកត្តិយសទិវាជាតិ។ អ្នកនាង Ng មានក្តីសប្បាយរីករាយដោយក្លាយជាផ្នែកមួយនៃក្រុមអ្នកត្រួសត្រាយផ្លូវអប់រំដើម្បីចែករំលែកការអប់រំបែបសិង្ហបុរី និងបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើតការអប់រំលើអាកប្បកិរយានៅទូទាំងសាលារៀន និងកម្មវិធីព័ត៌មានបច្ចេកវិទ្យា ដែលមានគោលដៅរួមបញ្ចូលនូវគុណតម្លៃ និងកសាងសមត្ថភាពចិត្តសង្គម និងការត្រៀមខ្លួនជាស្រេចសម្រាប់ផ្នែកព័ត៌មានបច្ចេកវិទ្យា។

 

បទពិសោធន៍ (សិង្ហបុរី)

 • សាលាសិល្បៈ៖ 2015 – 2017
  1. ប្រធានមុខវិជ្ជា (ICT)
 • សាលារៀនមធ្យមសិក្សា Cedar’s Girls៖ 1999 – 2014
  1. អ្នកអភិវឌ្ឍន៏បុគ្គលិកសាលារៀន៖ 2012 – 2014
  2. ប្រធានដេប៉ាតឺម៉ង់ (ការថែទាំផ្នែកផ្លូវចិត្ត)៖ 2008 – 2011
  3. ប្រធានមុខវិជ្ជា (វិន័យ)៖ 2002 – 2007
  4. គ្រូបង្រៀន (ប្រវត្តិសាស្រ្ត សិក្សាសង្គម និងការងារគម្រោង)៖ 1999 – 2002
 • (មេដាយកោតសរសើរ) មេដាយកត្តិយសទិវាជាតិ៖ 2013
 • ផ្នែកគ្រប់គ្រងអាហារូបករណ៍ក្រសួងអប់រំ (សិង្ហបុរី) និងភាពជាអ្នកដឹកនាំនៅក្នុងសាលារៀន៖ 2010
Christina Choo
នាយកជាន់ខ្ពស់
ប្រតិបត្តិការណ៍​អាជីវកម្ម នឹង ក្នុងតំបន់

Prior to her current role, Ms Christina Choo was Head, Business Development in the International Development Division of SIM Global Education (SIM GE), involving in high-level business exploration, evaluation, contract negotiation and conclusion. As Assistant Manager of International Student Recruitment in SIM GE, Ms Choo drove overseas marketing and international student recruitment efforts for the institute by promoting the brand name of the group and planning for student recruitment strategies for the targeted markets. With more than a decade of experience in regional business and marketing, Ms Choo’s constant interaction with people from various levels and culture has enabled her to work well and collaboratively with diverse parties throughout the tasks and projects which she is entrusted with.

Ms Choo’s excellent interpersonal skills and heart for students also enable her to build and maintain long-lasting relationship and bonding with many parents of students whom she recruited.

Ms Choo holds a Bachelor Degree in Economics from the National University of Singapore.

Baron Yong
នាយកជាន់ខ្ពស់
ហិរញ្ញវត្ថុ និងកិច្ចការក្រុមហ៊ុន

With more than a decade of experience in various MNCs (GlaxoSmithKline, DFS) and in the Singapore government sector (IDA, Ministry of Finance, Ministry of Home Affairs), Mr Baron Yong has led finance departments in managing financial accounts, and in establishing and maintaining adequate internal control and procedures for financial reporting. He was also responsible for work process standardisation and streamlining to achieve greater efficiency and effectiveness for the organisations he was in.

Mr Yong holds a Bachelor Degree in Business Administration (2nd Upper Class Honours) from the National University of Singapore.

Josephine Zheng
Associate Director
Managing Director’s Office & Human Resources

Ms Josephine Zheng believes that every single person she meets can be successful and desires to match the right talent with the right job fit. Having spent 8 years in the higher education sector, Ms Zheng specialises in career-related coaching & competency development for undergraduates. She also led an employer engagement team to foster strong industry partnership and facilitate career and industry opportunities between employers and graduates.

Ms Zheng is a certified coach in MBTI & Workplace Big 5 Profiling. She was also awarded with Advanced Certification in Career Development Facilitation (ACCDF) by WSQ and Credentialing & Education in 2017. Her previous working experiences includes Human Resource in the shipping and healthcare industries; Marketing & Events in automobile industry; and managing media relations.

Ms Zheng holds a Bachelor Degree in Business Management, Marketing.

Ivy Toh
នាយករង
សាលាបឋមសិក្សា
ផ្នែកសិក្សាធិការ និងរដ្ឋបាលសាលរៀន
QUALIFICATIONS
 • បរិញ្ញាបត្រ (2nd Upp. (កិត្តិយស), ភាសាចិន និងចិត្តវិទ្យា សាកលវិទ្យាជាតិសិង្ហបុរី
 • PGDE, វិទ្យាស្ថានជាតិអប់រំ សិង្ហបុរី

អ្នកនាង Ivy Toh បានចាប់ផ្តើមអាជីពបង្រៀនរបស់អ្នកនាងនៅសិង្ហបុរីកាលពីជាង 15 ឆ្នាំមុន ក្រោយពេលបញ្ចប់ការសិក្សាថ្មីៗពីសាកលវិទ្យាល័យជាតិសិង្ហបុរីដោយមានសញ្ញាបត្របរិញ្ញាបត្រភាសាចិន និងចិត្តវិទ្យា ដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ការបង្រៀនផ្លូវការពីវិទ្យាស្ថានជាតិអប់រំ។

នៅចន្លោះឆ្នាំដែលអ្នកនាងបង្រៀន អ្នកនាង Toh មានឱកាសក្នុងការចូលប្រលូកក្នុងការអភិវឌ្ឍកម្មវិធីសិក្សានៅក្រសួងអប់រំរបស់សិង្ហបុរីដែលនៅទីនោះអ្នកនាងបានចូលរួមក្នុងការធ្វើផែនការ និងអភិវឌ្ឍសម្ភារៈបង្រៀនភាសាចិនសម្រាប់សាលាបឋមសិក្សានៅសិង្ហបុរី។ ក្រៅពីការអភិវឌ្ឍកម្មវិធីសិក្សា អ្នកនាង Toh ក៏បានធ្វើការងារសំខាន់ៗផ្នែករដ្ឋបាល និងតួនាទីជាអ្នកដឹកនាំសម្រាប់អង្គភាពនៅក្នុងក្រសួងផងដែរ។

នៅពេលត្រឡប់មកស្រុកវិញ អ្នកនាង Toh បានធ្វើការងារស្ម័គ្រចិត្តជាមួយអង្គការដែលមានឈ្មោះថា “Food from the Heart (អាហារពីចិត្ត)”។ នៅពេលទំនេរ អ្នកនាង Toh ដើរប្រមូលនំប៉័ងពីហាងនំដែលលក់មិនអស់ និងចែកចាយវាទៅអង្គការសុខុមាលភាពមួយនៅពេលយប់។

បទពិសោធន៍ (សិង្ហបុរី)

 • សាលាសិល្បៈ៖ 2012-2016
  1. គ្រប់គ្រងលើប្រធានដេប៉ាតឺម៉ង (ភាសាកំណើត) ៖ 2014-2015
  2. ប្រធានមុខវិជ្ជា (ភាសាចិន)៖ 2013-2014
  3. គ្រូបង្រៀន (ភាសាចិន)៖ 2012
 • ការធ្វើផែនការកម្មវិធីសិក្សានៅក្រសួងអប់រំ និងអង្គភាពអភិវឌ្ឍ (សាខាផ្នែកភាសាកំណើត)៖ 2007-2012
  1. អនុប្រធានអង្គភាព (ភាសាចិន) 2009-2012
  2. មន្រ្តីផែនការកម្មវិធីសិក្សា (ភាសាចិន)៖ 2007-2009
 • សាលារៀន Tanjong Katong Girls’ School៖ 2003-2004
  1. គ្រូបង្រៀន (ភាសាចិន និងភាសាចិនកម្រិតឧត្តម)
 • សាលារៀនមធ្យមសិក្សា Bukit View៖ 2000-2002
  1. គ្រូបង្រៀន (ភាសាចិន)
 • ប័ណ្ណសរសើរផ្នែក Innergy (HQ) ក្រសួងអប់រំ (សិង្ហបុរី) 2012
 • ជ័យលាភីកម្មវិធី SPRING Singapore Excellent Service Star Award៖ 2011
 • ជ័យលាភីកម្មវិធី SPRING Singapore Excellent Service Gold Award៖ 2010
 • ជ័យលាភីកម្មវិធី SPRING Singapore Excellent Service Silver Award:៖ 2009
Alvin Sim
នាយករង
ផ្នែកសិក្សាធិការ & ពង្រឹងគុណភាពអប់រំ
វិទ្យាល័យ
QUALIFICATIONS
 • បរិញ្ញាបត្រផ្នែកសង្គមវិទ្យា (សញ្ញបត្រកិត្តិយសកម្រិតទី1) ភូមិវិទ្យា សាកលវិទ្យាល័យជាតិសិង្ហបុរី
 • PGDE (កិត្តិយស) វិទ្យាស្ថានជាតិអប់រំ សិង្ហបុរី

លោក Alvin Sim បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសិង្ហបុរីដោយមានបរិញ្ញាបត្រផ្នែកសង្គមវិទ្យា (សញ្ញបត្រកិត្តិយសថ្នាក់ទី1 ផ្នែកភូមិវិទ្យា) និងក្រោយមកទទួលបានសញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែកអប់រំ ជាមួយនិងសញ្ញាបត្រកិត្តិយសពីវិទ្យាស្ថានជាតិអប់រំ (NIE) សិង្ហបុរី។ នៅក្នុងឆ្នាំ2006 គាត់ក៏ជាអ្នកទទួលបានមេដាយមាសពីសមាគមភូមិវិទ្យាសិង្ហបូរីសម្រាប់ជ័យលាភីជាសិស្សពូកែសម្រាប់ការប្រឡងយកសញ្ញាបត្រកិត្តិយសផងដែរ។

ជាមួយនឹងបទពិសោធន៍បង្រៀនជាងមួយទស្សវត្សរ៍នៅក្នុងមុខវិជ្ជាផ្សេងៗដូចជា ភាសាអង់គ្លេស និងមនុស្សសាស្រ្ត លោក Sim បានជម្រុញលើកទឹកចិត្តសិស្សពីគ្រប់មជ្ឈដ្ឋាន និងដើរតួនាទីជាប្រធានមហាវិទ្យាល័យទាំងនៅសាលារដ្ឋ និងសាលាឯកទេសឯករាជ្យនៅសិង្ហបុរី។ គាត់បានស្វែងយល់យ៉ាងស៊ីជម្រៅអំពីកម្មវិធីសិក្សាខុសៗគ្នាដែលនាំទៅរកគុណសម្បត្តិជាអន្តរជាតិដែលរួមមានកម្មវិធីសិក្សារបស់ Cambridge កម្រិត O និងInternational Baccalaureate Diploma Programme (IBDP) ជាដើម។ លោក Sim បាននិងកំពុងបន្តធ្វើការស៊ីជម្រៅនៅក្នុងការរបង្កើតកម្មវិធីសិក្សា និងដំណើរការនៃការវាយតម្លៃ និងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការលើកកម្ពស់ការប្រើប្រាស់យុទ្ធសាស្រ្តបង្រៀនទៅតាមការលូតលាស់នៃខួរក្បាល (brain-compatible) ដើម្បីឲ្យសិស្សបានចូលរួមក្នុងការសិក្សាបែបសកម្ម។ គាត់បានដឹកនាំកម្មវិធីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេស និងនៅក្រៅប្រទេសផងដែរ ដែលផ្តល់ឱកាសដល់សិក្សានុសិស្សក្នុងការសិក្សាដោយផ្អែកលើការសួរសំណួរ និងការសិក្សាបែបពិសោធន៍។

លោក Sim បានកំណត់បន្តស្វែងរកចំណេះវិជ្ជា និងបទពិសោធន៍សិក្សាពេញមួយជីវិត ហើយដោយសារជំនឿនេះហើយដែលនាំឲ្យគាត់មកចូលរួមធ្វើការងារជាមួយ SCIA។ គាត់ចាប់យកឱកាសនេះដើម្បីបម្រើការងារនៅសហគមន៍ SCIA និងដើម្បីចូលរួមចំណែកដល់ការជម្រុញលើកទឹកចិត្តប្រជាជនពិភពលោកដែលបានត្រៀមខ្លួនជាស្រេចដើម្បីអនាគត ដែលនឹងចូលរួមចំណែករបស់ខ្លួនដើម្បីឲ្យពិភពលោកនេះមានលក្ខណៈមនុស្សធម៌កាន់ច្រើនឡើង

បទពិសោធន៍ (សិង្ហបុរី)

 • សាលាសិល្បៈ៖ 2014 – 2017
  1. ប្រធានដេប៉ាតឺម៉ង់ (មនុស្សសាស្ត្រ និងវិទ្យាសាស្រ្តសង្គម)
 • សាលារៀន Fairfield Methodist School៖ 2007 – 2013
  1. ប្រធានដេប៉ាតឺម៉ង់ (មនុស្សសាស្រ្ត)៖ 2011 – 2013
  2. ប្រធានមុខវិជ្ជា (មនុស្សសាស្រ្ត)៖ 2009 – 2010
  3. គ្រូបង្រៀន (ភាសាអង់គ្លេស ភូមិវិទ្យា និងសិក្សាសង្គម)៖ 2007 – 2008
 • ជ័យលាភី
 • មេដាយមាសសមាគមភូមិវិទ្យានៃសាកលវិទ្យាល័យជាតិសិង្ហបុរី៖ 2006