គ្រោងការអភិវឌ្ឍសាលារៀនដែលរួមបញ្ចូលគ្នា

គ្រោងការអភិវឌ្ឍសាលារៀនដែលរួមបញ្ចូលគ្នារបស់ SCIA

គ្រោងការអភិវឌ្ឍសាលារៀនដែលរួមបញ្ចូលគ្នារបស់ SCIA រួមមានផ្នែកដែលពាក់ព័ន្ធគ្នាចំនួនប្រាំ៖ គ្រោងការកម្មវិធីសិក្សា (រូបចង្កូតនាវា) គ្រោងការគរុកោសល្យ (រូបយុថ្កា) គ្រោងការវាយតម្លៃ (រូបកែវយិត) គ្រោងការអភិវឌ្ឍសិស្ស (រូបត្រីវិស័យ) និងគ្រោងការអភិវឌ្ឍទេពកោសល្យ (រូបទូកក្តោង)។ បើមើលជារួម គ្រោងការបង្ហាញពីគោលវិធីស៊ីជម្រៅរបស់ SCIA ចំពោះការផ្តល់បទពិសោធន៍សិក្សាដែលមានគុណភាពសម្រាប់សិស្សានុសិស្សគ្រប់រូប ដែលបានចូលមកសិក្សានៅ SCIA។ សិស្សរបស់ SCIA ត្រូវបានធានាចំពោះដំណើការប្រព្រឹត្តទៅនៃការសិក្សាបែបហូលីស្ទិក ដែលពួកគេនឹងទទួលបានការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធនានា អាកប្បកិរិយា និងចំណេះដឹងដែលអាចឲ្យពួកគេបន្តនូវលទ្ធភាពសិក្សាគ្មានដែនកំណត់ក្នុងជីវិតរស់នៅ។

 • គ្រោងការកម្មវិធីសិក្សា រូបចង្កូតនាវា

  តំណាងដោយចង្កូតនាវា កម្មវិធីសិក្សានេះកាច់ចង្កូតសាលាតម្រង់ទៅរកគោលបំណងដែលខ្លួនចង់បាន។ សិស្សានុសិស្សរបស់យើងត្រូវបានដាក់ចូលក្នុងមជ្ឈមណ្ឌល ដោយផ្តោតជាសំខាន់លើគោលវិធីសិស្សមជ្ឈមណ្ឌលដែល SCIA ប្រើប្រាស់។ ការអប់រំតាមបែបហូលីស្ទិក ការអប់រំផ្សារភ្ជាប់ទៅនឹងការអនុវត្ត (ការអភិវឌ្ឍសហគ្រិនភាព និងភាពជាអ្នកដឹកនាំ) និងសមត្ថភាពក្នុងសតវត្សទី 21 ដើម្បីបញ្ចប់គ្រោងការកម្មវិធីសិក្សា។

 • គ្រោងការគរុកោសល្យ រូបយុថ្កា

  គ្រោងការគរុកោសល្យរបស់យើង គឺតំណាងដោយយុថ្កា ដែលជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់សាលារៀនចំពោះគោលវិធីស្ថាបនាសម្រាប់ការបង្រៀន។ យុថ្កានៅក្នុងបរិស្ថានសិស្សមជ្ឈមណ្ឌល មេរៀននានាត្រូវបានរៀបចំឡើងដើម្បីបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ និងមូលដ្ឋាននៃការសាកសួរ ដែលសិស្សានុសិស្សមានឱកាសក្នុងការសិក្សានៅក្នុងមជ្ឈដ្ឋានជាក់ស្តែងនិងតាមការពិសោធន៍។

 • គ្រោងការវាយតម្លៃ រូបកែវយិត

  តំណាងដោយកែវយិត គ្រោងការវាយតម្លៃផ្តោតជាសំខាន់លើការប្រើប្រាស់ការវាយតម្លៃដែលមានអត្ថន័យ (ទាំងលើវឌ្ឍនភាព និងទៅលើលទ្ធផលទទួលបាន) ដើម្បីផ្តល់ជូននូវភាពច្បាស់លាស់លើដំណើរការនៃរៀនសូត្រ ការផ្តល់នូវមតិកែល្អឲ្យទាន់ពេលវេលានិងមានសារៈប្រយោជន៍ដល់គ្រូនិងសិស្ស។

 • គ្រោងការអភិវឌ្ឍសិស្ស រូបត្រីវិស័យ

  ត្រីវិស័យត្រូវបានប្រើប្រាស់ជានិមិត្តសញ្ញានៃគ្រោងការអភិវឌ្ឍសិស្សរបស់យើង ដែលសិស្សធ្វើការស្វែងរកទិសដៅដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ។ សិស្សានុសិស្សត្រូវបានណែនាំឲ្យប្រើប្រាស់ ខួរក្បាល (ចំណេះដឹង) ចិត្តគំនិត (អាកប្បកិរិយា) និងកាយសម្បទា (សកម្មភាព) ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះពិភពនៅជុំវិញខ្លួនពួកគេ។

 • គ្រោងការអភិវឌ្ឍទេពកោសល្យ រូបទូកក្តោង

  យើងជឿជាក់ថា ការបង្រៀនអន្តរជាតិក្នុងផ្នែកចំណុចខ្លាំងរបស់សិក្សម្នាក់ៗ គឺមានលក្ខណៈចាំបាច់ដើម្បីឲ្យសិស្សស្វែងយល់ពីសក្តានុពលពេញលេញរបស់ខ្លួន។ ដូចជាក្តោងនៅលើនាវាដែរ កម្មវិធីអភិវឌ្ឍទេពកោសល្យ (សិក្សាធិការ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ) ជួយនាំសិស្សទៅបានឆ្ងាយ និងលឿនជាងមុនក្នុងការបន្តលទ្ធភាពសិក្សារបស់ពួកគេដែលគ្មានដែន។