របៀបដាក់ពាក្យ

សូមប្រគល់ពាក្យស្នើសុំជាមួយនឹង ឯកសារដែលមានរៀបរាប់នៅក្នុងទម្រង់ពាក្យស្នើសុំដែលតម្រូវទៅកាន់៖

Singapore (Cambodia) International Academy Co., Ltd.
One Park, មជ្ឈមណ្ឌលភ្នំពេញ
អគារលេខ 58 ផ្លូវ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ

ជូនចំពោះ៖ ជាន់ទី 3, នាយកដ្ឋានទទួលចុះឈ្មោះចូលរៀននៅ SCIA

យើងមានបំណងចង់ជួយអ្នកក្នុងការចុះឈ្មោះ និងអញ្ជើញអ្នកមកទស្សនាទីតាំងសាសារៀនរបស់យើង។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ (855) 61 777 818 ដើម្បីធ្វើការកំណត់ពេលវេលា ចន្លោះពីម៉ោង 8:00 ព្រឹក និង 5:30 ល្ងាចចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចន្លោះពីម៉ោង 8:00 ព្រឹកដល់ម៉ោង 1:00 រសៀល នៅថ្ងៃសៅរ៍ ដើម្បីជជែកជាមួយក្រុមការងារផ្នែកសិក្សាធិការ និង/ឬអ្នកប្រឹក្សាយោបល់ផ្នែកអប់រំរបស់យើង។

សូមអាននីតិវិធីនៃការដាក់ពាក្យស្នើសុំខាងក្រោម៖

នីតិវិធីដាក់ពាក្យស្នើសុំ

ដំណាក់កាលទី 1

ពាក្យស្នើសុំដែលទទួលបានដោយមានឯកសារគ្រប់គ្រាន់
ឯកសារទទួលបានដោយបុគ្គលិកចុះឈ្មោះ
  • ទម្រង់ពាក្យស្នើសុំ បានបំពេញនិងចុះហត្ថលេខាគ្រប់គ្រាន់
  • ច្បាប់ថតចម្លងនៃ លិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណរបស់ឪពុកម្តាយ
  • រូបថតទំហំប៉ុនរូបថតលិខិតឆ្លងដែន របស់សិស្សចំនួនបីសន្លឹក (រូបថ្មី)
  • ច្បាប់ថតចម្លងនៃ សំបុត្រកំណើត និង/ឬ លិខិតឆ្លងដែន របស់សិស្ស (ច្បាប់ដើម និងច្បាប់បកប្រែជាភាសាអង់គ្លេស)
  • ច្បាប់ថតចម្លងនៃឯកសារពាក់ព័ន្ធនឹងរបាយការណ៍វាយតម្លៃការអប់រំចិត្តសាស្រ្ត និង/ឬការអប់រំពិសេស ប្រសិនបើមាន។
  • ច្បាប់ថតចម្លងនៃលិខិតបញ្ជាក់ដែលពាក់ព័ន្ធ ឬព័ត៌មានដែលអាចមានសារៈសំខាន់សម្រាប់ពាក្យស្នើសុំនេះ
  • ច្បាប់ថតចម្លងនៃរបាយការណ៍ការសាលារបស់សិស្ស និងការធ្វើតេស្តស្តង់ដារណាមួយកំឡុងពេល ២ ឆ្នាំចុងក្រោយ (ច្បាប់ដើម និងច្បាប់បកប្រែជាភាសាអង់គ្លេស)
  • ថ្លៃពាក្យសុំចូលរៀន

ដំណាក់កាលទី 2

តេស្តអនុញ្ញាតឲ្យចូលរៀន
(តេស្តពុទ្ធិរយៈពេល 3 ម៉ោង)
សម្ភាសដោយ៖
នាយកសាលា និង
នាយករង/នាយកផ្នែក
ារជូបជុំគ្នាស្តាប់ការណែនាំពីការចូលរៀន

ដំណាក់កាលទី 3

ោគជ
ទទួលយកពាក្យស្នើសុំ
 
មិនជោគជ័យ
ទំនាក់ទំនងជាមួយឪពុកម្តាយ

ដំណាក់កាលទី 4

បង់ថ្លៃសាលា
ចូលរួមក្នុងវគ្គតម្រង់ទិស
វគ្គសិក្សាថ្មីរបស់សាលាចាប់ផ្តើម

ការកំណត់អាយុតាមថ្នាក់

ការកំណត់អាយុតាមថ្នាក់នៅ SCIA គឺមានភាពតឹងរឹងអាស្រ័យលើអាយុ នៅត្រឹមថ្ងៃទី1 ខែកញ្ញានៃឆ្នាំចូលសិក្សា។ សូមអានផ្នែកខាងក្រោមសម្រាប់ពាក្យស្នើសុំសម្រាប់ការចូលរៀននៅខែសីហា ឆ្នាំ2018។

ឆ្នាំសិក្សា 2018/2019 តារាងការ កំណត់អាយុតាមថ្នាក់

កិច្ចសន្យារបស់សិស្ស

ឪពុកម្តាយគ្រប់រូបនឹងកិច្ចសន្យារបស់សិស្សជាមួយនឹង SCIA។ កិច្ចសន្យានេះនឹងមានចែងអំពីលក្ខខណ្ឌដែលគ្រប់គ្រងលើទំនាក់ទំនងរវាង SCIA និងសិស្ស។

ថ្លៃពាក្យស្នើសុំចូលរៀន

ថ្លៃពាក្យស្នើសុំចូលរៀន គឺមានតំលៃ 250 ដុល្លារ នឹងត្រូវបង់នៅពេលដាក់ពាក្យស្នើ។ ថ្លៃសេវានេះ មិនអាចបង្វិល ឬផ្ទេរជូនវិញបានឡើយ។ ពាក្យស្នើសុំដែលមិនទាន់បង់ប្រាក់នឹងមិនអាចដំណើរការបាននោះទេ។ អាចបង់តាមវិធី៖ សាច់ប្រាក់/មូលប្បទានបត្រ/ Mastercard/ Visa។

គោលការណ៍សងប្រាក់

មានតែថ្លៃសាលាប៉ុណ្ណោះដែលនឹងត្រូវសងត្រឡប់ទៅវិញ។ ថ្លៃសេវាដទៃផ្សេងទៀត (ឧ.ទា. ថ្លៃពាក្យស្នើសុំចូលរៀន ថ្លៃចុះឈ្មោះចូលរៀន annual capital fee ថ្លៃផ្ទេរការសិក្សា និងថ្លៃសេវាផ្សេងទៀត) មិនអាចបង្វិលឬផ្ទេរជូនវិញបាននោះទេ។ ការបង់ប្រាក់ត្រឡប់ទៅវិញ អាចធ្វើបានតែក្នុងទម្រង់ជាមូលប្បទានបត្រប៉ុណ្ណោះ។

ភាគរយនៃចំនួន
នៃថ្លៃសាលាដែល នឹងត្រូវបង្វិលជូន
លក្ខខណ្ឌដកប្រាក់
75% ជូនដំណឹងស្តីពីការដកពាក្យត្រូវធ្វើឡើងរយៈពេលច្រើនជាងសាមសិប [30] ថ្ងៃនៃថ្ងៃប្រតិទិនមុនពេលចាប់ផ្តើមឆមាស។
50% ជូនដំណឹងស្តីពីការដកពាក្យត្រូវធ្វើឡើងរយៈពេលដប់បួន [14] ថ្ងៃ ទៅសាមសិប [30] ថ្ងៃនៃថ្ងៃប្រតិទិនមុនពេលចាប់ផ្តើមឆមាស។
0% ជូនដំណឹងស្តីពីការដកពាក្យត្រូវធ្វើឡើងរយៈពេលតិចជាង ដប់បួន (១៤)ថ្ងៃនៃប្រតិទិន មុនពេលចាប់ផ្តើមឆមាស ឬបន្ទាប់ពីឆមាសបានចាប់ផ្តើមរួច។

ព័ត៌មានសម្ងាត់

SCIA ប្តេជ្ញាចិត្តក្នុងការរក្សាការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់សិស្ស និងសន្យាថាមិនទម្លាយព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សណាម្នាក់ទៅភាគីទីបីដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីសិស្សនោះទេ, ស្ថិតក្រោមកាតព្វកិច្ចរបស់ SCIA ក្នុងការបញ្ចេញព័ត៌មានទៅអាជ្ញាធរណាមួយរបស់រដ្ឋាភិបាលកម្ពុជា អំពីព័ត៌មានទាក់ទងនឹងសិស្សស្របច្បាប់ និង/ឬការស៊ើបអង្កតជាអន្តរជាតិ។


ការអនុញ្ញាតឲ្យចូលរៀន និងដំណើរការនៃការជ្រើសរើសសិស្ស នឹងត្រូវអនុវត្តក្នុងរយៈពេលមួយថ្ងៃ និងមានលក្ខណៈដូចខាងក្រោម៖

តេស្តអនុញ្ញាតឲ្យចូលរៀន

សិស្សថ្មីនឹងត្រូវធ្វើតេស្តសរសេរតាមកម្រិតថ្នាក់ជាក់លាក់ទាំងផ្នែកភាសាអង់គ្លេស និងគណិតវិទ្យា។ តេស្តទាំងអស់នេះ ជួយផ្តល់ព័ត៌មានបានទូលំទូលាយ ដែលសិស្សអាចត្រៀមខ្លួនសម្រាប់ការសិក្សាក្នុងកម្មវិធីសិក្សាដែលហ្មត់ចត់សម្រាប់កម្រិតដែលគាត់ត្រូវចុះឈ្មោះចូលរៀន។

ការសម្ភាសឲ្យចូលរៀន

នឹងមានម៉ោងសម្ភាសដាច់ដោយឡែកសម្រាប់សិស្សថ្មី និងឪពុកម្តាយរបស់ពួកគេ។ កិច្ចសម្ភាសជួយអោយ សាលាមានការយល់ដឹងបានកាន់ប្រសើរអំពីសិស្សម្នាក់ៗ និងអំពីកម្រិតដែលឪពុកម្តាយអាចជួយកូនពួកគេបាន។

ការជួបជុំស្តាប់ការណែនាំពីការចូលរៀន

ថ្ងៃជួបជុំស្តាប់ការណែនាំរួមបញ្ចូលនូវសកម្មភាពអនុវត្ត និងការចូលរួមក្នុងសកម្មភាពទំនាក់ទំនងជាមួយសិស្សថ្មីដទៃទៀត។ សកម្មភាពនានាផ្តល់ជូននូវឱកាសសម្រាប់សិស្សក្នុងបង្ហាញពីគុណភាពនានាដូចជា ការងារក្រុម ភាពជាអ្នកដឹកនាំ និងការទំនាក់ទំនង។

ព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានកុមារ

ប្រសិនបើមានកូនលើសពីម្នាក់ សូមបំពេញផ្នែកទាំងអស់ដែលត្រូវបំពេញសម្រាប់កុមារទីមួយ បន្ទាប់មកចុចលើប៊ូតុង Add a Child (បន្ថែមកុមារ)។

Child 1

Child 2

×

Child 3

×

Child 4

×

Child 5

×

Child 6

×

Child 7

×

Child 8

×

Child 9

×

Child 10

×

Child 11

×

Child 12

×

Child 13

×

Child 14

×

Child 15

×
Add Child