s

វិទ្យាល័យ

SCIA (វិទ្យាល័យ) ផ្តល់ឱកាស និងវេទិកាដល់សិស្សដើម្បីបង្កើតជំនាញភាពជាអ្នកដឹកនាំតាមរយៈសកម្មភាពសិក្សាជាច្រើន ហើយក្នុងពេលជាមួយគ្នានោះយើងបានរៀបចំសិស្សដើម្បីចូលប្រឡង IGCSE ( International General Certificate of Secondary Education )។

SCIA ផ្តល់ជូននូវកម្មវិធីសិក្សាមធ្យមសិក្សាសិង្ហបុរី និងកម្មវិធីសិក្សាមធ្យមសិក្សាបឋមភូមិរបស់ Cambridge នៅថ្នាក់ទី 7-8 ដោយទាញយកចំណុចខ្លាំងពីប្រព័ន្ធអប់រំទាំងពីរដើម្បីបង្កើតបានជាកម្មវិធីសិក្សាដែលរៀបចំសិស្សឲ្យត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ នៅថ្នាក់ទី 8 សិស្សនឹងត្រូវធ្វើតេស្តត្រួតពិនិត្យកម្រិតថ្នាក់មធ្យមសិក្សាបឋមភូមិរបស់ Cambridge។ នៅថ្នាក់ទី 10 សិស្សនឹងត្រូវប្រឡងInternational General Certificate of Secondary Education (IGCSE)។ សិស្សដែលបំពេញតាមលក្ខខណ្ឌតម្រូវនេះនឹងអាចត្រូវបានពិចារណាផ្តល់ជូនវិញ្ញាបនបត្រ International Certificate in Education របស់ Cambridge (ICE)។

មុខវិជ្ជាសិក្សាផ្តល់ជូន៖

* មុខវិជ្ជាសិក្សាដែលមានផ្តល់ជូនក្នុងថ្នាក់បឋមសិក្សានិងវិទ្យាល័យ
×

ភាសាអង់គ្លេស

ភាសាអង់គ្លេសថ្នាក់ទី 7 – 8

ភាសាអង់គ្លេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ ធ្វើឲ្យសិស្សអាចមានទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងដោយប្រសិទ្ធិភាព និងដើម្បីអភិវឌ្ឍន៏ជំនាញក្នុងការគិតដើម្បីឆ្លើយតបទៅនឹងព័ត៌មាន សារព័ត៌មាន និងអត្ថបទជាច្រើនការយល់ដឹង និងដោយមានការយល់ដឹង។ សិស្សដែលអនុវត្តតាមគ្រោងការនេះ នឹងអភិវឌ្ឍន៏សមត្ថភាពភាសាទីមួយដែលជាភាសាអង់គ្លេស ផ្អែកលើកម្មវិធីសិក្សាដែលបានរៀបចំដើម្បីឲ្យមានភាពជោគជ័យក្នុងវប្បធម៌នានា និងដើម្បីលើកកម្ពស់ការយល់ដឹងពីវប្បធម៌ផ្សេងៗ។

ភាសាអង់គ្លេស Cambridge ថ្នាក់ទី 9 – 10

កម្មវិធីគរុកោសល្យ ភាសាអង់គ្លេស Cambridge IGCSE អាចឲ្យសិស្សបង្កើតទំនាក់ទំនងបានច្បាស់លាស់ ត្រឹមត្រូវ និងមានប្រសិទ្ធិភាពទាំងក្នុងការនិយាយនិងការសរសេរ សម្រាប់ការសិក្សានិងការងារ។

អក្សរសាស្រ្តអង់គ្លេស

តាមរយៈការអភិវឌ្ឍន៏ជំនាញអក្ខរកម្មផ្នែកអំណាន និងការឆ្លើយតបដោយការពិចារណា និងដោយផ្ទាល់ខ្លួនចំពោះអត្ថបទអក្សរសិល្ប៍ សិស្សអាចបង្កើតអត្ថន័យបែបសកម្ម និងក្នុងដំណើរការនេះ ធ្វើការភ្ជាប់ទំនាក់ទំនងរវាងអត្ថបទ ជីវិតរស់នៅ និងពិភពលោក។

វិទ្យាសាស្រ្តទូទៅ

កម្មវិធីគរុកោសល្យ វិទ្យាសាស្រ្តសម្រាប់ថ្នាក់មធ្យមសិក្សាបឋមភូមិ គ្របដណ្តប់លើចំណុចសំខាន់ចំនួនបួន៖ សំណួរបែបវិទ្យាសាស្រ្ត ជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា។ សំណួរបែបវិទ្យាសាស្រ្ត គឺជាការគិតពិចារណាអំពីគំនិត វាយតម្លៃអំពីភស្តុតាង ការធ្វើផែនការការងារតាមបែបអង្កេត និងការកត់ត្រានិងការវិភាគទិន្នន័យ។ ការយល់ដឹងអំពីបរិស្ថាន និងប្រវត្តិសាស្រ្តខ្លះៗនៃវិទ្យាសាស្រ្ត ក៏ជាផ្នែកមួយនៃកម្មវិធីសិក្សានេះផងដែរ។

ជីវវិទ្យា

ថ្នាក់ទី9-10 វិទ្យាសាស្រ្ត Cambridge (ជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា)

សិស្សសិក្សាអំពីរបៀបសិក្សា និងការអនុវត្តទៅលើវិទ្យាសាស្រ្ត និងមានការយល់ដឹងថាលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្រ្តអាចមានផលល្អនិងផលអាក្រក់ចំពោះបុគ្គល សហគមន៍ និងបរិស្ថាន។

គីមីវិទ្យា

រូបវិទ្យា

គណិតវិទ្យា

ថ្នាក់ទី 7 – 8

កម្មវិធីគរុកោសល្យ គណិតវិទ្យាថ្នាក់មធ្យមសិក្សាបឋមភូមិ ធ្វើការសិក្សាស្វែងយល់លើប្រាំមួយចំណុចដូចជា ចំនួនលេខ ពិជ្ជគណិត ធរណីមាត្រ រង្វាស់ ការគ្រប់គ្រងទិន្នន័យ និងការដោះស្រាយបញ្ហា។ កម្មវិធីសិក្សាផ្តោតសំខាន់លើទ្រឹស្តី ទម្រង់ ប្រព័ន្ធ មុខងារ និងទំនាក់ទំនង ធ្វើឲ្យសិស្សអាចអនុវត្តចំណេះដឹងគណិតវិទ្យារបស់ពួកគេ និងអភិវឌ្ឍន៏ការយល់ដឹងអំពីគណិតវិទ្យាតាមបែបគ្រប់ជ្រុងជ្រោយ។

ថ្នាក់ទី 9-10 គណិតវិទ្យារបស់ Cambridge (គណិតវិទ្យា គណិតវិទ្យាបំពេញបន្ថែម)

មុខវិជ្ជាដែលមានសារៈសំខាន់សម្រាប់សិស្សទាំងអស់ កម្មវិធីគរុកោសល្យ គណិតវិទ្យា Cambridge IGCSE ជំរុញការអភិវឌ្ឍន៏ចំណេះដឹងគណិតវិទ្យាទៅជាមុខវិជ្ជាបំណិនជីវិតដ៏សំខាន់ៗ និងជាមូលដ្ឋានសម្រាប់ការសិក្សាកម្រិតខ្ពស់បន្ថែមទៀត។

គណិតវិទ្យាបំពេញបន្ថែម

ថ្នាក់ទី 9-10 គណិតវិទ្យារបស់ Cambridge (គណិតវិទ្យា គណិតវិទ្យាបំពេញបន្ថែម)

មុខវិជ្ជាដែលមានសារៈសំខាន់សម្រាប់សិស្សទាំងអស់ តារាងមុខវិជ្ជាសិក្សាគណិតវិទ្យា Cambridge IGCSE ជំរុញការអភិវឌ្ឍចំណេះដឹងគណិតវិទ្យាទៅជាមុខវិជ្ជាបំណិនជីវិតដ៏សំខាន់ៗ និងជាមូលដ្ឋានសម្រាប់ការសិក្សាកម្រិតខ្ពស់បន្ថែមទៀត។

ភាសាចិន

ថ្នាក់ទី 7 – 8

កម្មវិធីគរុកោសល្យ ជំរុញលើកទឹកចិត្តសិស្សឲ្យមានភាពសប្បាយរីករាយ និងពេញចិត្តទៅលើភាសានិងវប្បធម៌ចិន ក៏ដូចជាការយល់ដឹងនិងឆ្លើយតបបានសមស្របទៅនឹងអ្វីដែលពួកគេបានអាននិងស្តាប់។

ថ្នាក់ទី 9 – 10 ភាសា (ចិន) Cambridge

កម្មវិធីគរុកោសល្យ ជំរុញលើកទឹកចិត្តសិស្សឲ្យមានភាពសប្បាយរីករាយ និងពេញចិត្តទៅលើភាសានិងវប្បធម៌ចិន ក៏ដូចជាការយល់ដឹងនិងឆ្លើយតបបានសមស្របទៅនឹងអ្វីដែលពួកគេបានអាននិងស្តាប់។

ភាសាខ្មែរ

កម្មវិធីគរុកោសល្យ ជម្រុញលើកទឹកចិត្តសិស្សឲ្យរីករាយ និងពេញចិត្តចំពោះភាសានិងវប្បធម៌ខ្មែរ។

ប្រវត្តិសាស្ត្រ

ថ្នាក់ទី 7 – 8

កម្មវិធីគរុកោសល្យ មានគោលបំណងឲ្យសិស្សអាចធ្វើការភ្ជាប់ទំនាក់ទំនងរវាងអតីតកាល និងបច្ចុប្បន្នតាមរយៈការយល់ដឹងថាតើលក្ខណៈនិងផលប៉ះពាល់នៃការអភិវឌ្ឍន៏ក្នុងអតីកាល ផ្តល់នូវការពន្យល់បកស្រាយពីពិភពលោកក្នុងពេលបច្ចុប្បន្ននេះយ៉ាងដូចម្តេច។ ធ្វើដូចនេះ សិស្សទទួលបានការបង្រៀនឲ្យមានសមត្ថភាពជាបុគ្គលដែលមានតុល្យភាព មានភាពការងឿងឆ្ងល់ និងមានវិធីសាស្រ្ត ដែលអាចធ្វើការជជែកគ្នាប្រកបដោយហេតុផល និងមានការសម្រេចចិត្តល្អ។

ថ្នាក់ទី 9-10 មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមរបស់ Cambridge (សេដ្ឋកិច្ច ភូមិវិទ្យា ប្រវត្តិវិទ្យា)

ការសិក្សាអំពីមុខវិជ្ជាមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃ Cambridge IGCSE អាចឲ្យសិស្សទទួលបានចំណេះដឹងស៊ីជម្រៅទៅក្នុងសហគមន៍និងវប្បធម៌ផ្សេងៗដែលមាននៅជុំវិញពិភពលោក។

ភូមិវិទ្យា

ថ្នាក់ទី 7 – 8

កម្មវិធីគរុកោសល្យ អាចឲ្យសិស្សទទួលបានចំណេះដឹងទូលំទូលាយនិងជំនាញនានាក្នុងការស្វែងយល់និងពន្យល់អំពីបាតុភូមិរូបសាស្រ្ត និងបាតុភូតមនុស្សសាស្រ្ត និងអំពីបញ្ហាបរិស្ថាននិងសង្គមក្នុងពេលបច្ចុប្បន្ន ដែលកើតមានក្នុងវប្បធម៌និងទីកន្លែងខុសៗគ្នា។ សិស្សក៏នឹងទទួលបានជំនាញនានាក្នុងការប្រមូលនិងវិភាគទិន្នន័យ និងគំនិតងឿងឆ្ងល់ក្នុងស្វែងរកចម្លើយចំពោះបញ្ហានានាដែលប៉ះពាល់ដល់ពិភពលោក។

ថ្នាក់ទី 9-10 មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមរបស់ Cambridge (សេដ្ឋកិច្ច ភូមិវិទ្យា ប្រវត្តិវិទ្យា)

ការសិក្សាអំពីមុខវិជ្ជាមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃ Cambridge IGCSE អាចឲ្យសិស្សទទួលបានចំណេះដឹងស៊ីជម្រៅទៅក្នុងសហគមន៍និងវប្បធម៌ផ្សេងៗដែលមាននៅជុំវិញពិភពលោក។

សេដ្ឋកិច្ច

សិក្សាធុរកិច្ច

ថ្នាក់ទី 9 – 10 មុខវិជ្ជាពាណិជ្ជកម្ម បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់ Cambridge (សិក្សាធុរកិច្ច សហគ្រាស)

ការសិក្សាអំពីមុខវិជ្ជាមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃ Cambridge IGCSE អាចឲ្យសិស្សទទួលបានចំណេះដឹងស៊ីជម្រៅទៅក្នុងសហគមន៍និងវប្បធម៌ផ្សេងៗដែលមាននៅជុំវិញពិភពលោក។

សិល្បៈ

កម្មវិធីគរុកោសល្យ មានគោលបំណងអភិវឌ្ឍន៏អក្ខរកម្មសោតទស្ស ន៍របស់សិស្សដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេក្នុងការអង្កេត និងទទួលបានចំណេះដឹងស្តីពីពិភពលោកជាមួយនឹងការបង្កើនការយល់ដឹង និងអារម្មណ៍ដក់ជាប់ផ្នែកសោភ័ណ។ តាមរយៈមុខវិជ្ជាសិល្បៈខុសៗគ្នា សិស្សអាចអភិវឌ្ឍន៏ការយល់ដឹងផ្នែកឥន្រ្ទីយារម្មណ៍ គំនិតច្នៃប្រឌិត និងសមត្ថភាពក្នុងបង្ហាញពីគំនិតផ្សេងៗ។

តន្ត្រី

កម្មវិធីគរុកោសល្យ ផ្តល់ឱកាសដល់សិស្សក្នុងការស្តាប់ និងប្រគំតន្រ្តី ដោយជំរុញការអភិវឌ្ឍន៏មនោសញ្ចេតនានិងសោភ័ណ វិន័យផ្ទាល់ខ្លួន និងគំនិតច្នៃប្រឌិត។ ជាលទ្ធផល សិស្សនឹងលើកកម្ពស់អារម្មណ៍ពេញចិត្ត និងភាពសប្បាយរីករាយជាមួយនឹងតន្រ្តី។

ព័ត៌មាន & បច្ចេកវិទ្យាទំនាក់ (ICT)

កម្មវិធីគរុកោសល្យ ផ្តោតជាសំខាន់លើការបង្រៀនជំនាញ ICT ដល់សិស្ស ដើម្បីឆ្លុះបញ្ចាំងពីការពិភាក្សា និងការពិចារណាអំពីមុខងារនៃការប្រើប្រាស់ hadware និង software របស់ICT។ វានឹងជួយលើកកម្ពស់បំណិននានាក្នុងសតវត្សទី 21 ដោយពួកគេនឹងមានទំនាក់ទំនងប្រកបដោយទំនុកចិត្ត សហប្រតិបត្តិការ និងគ្រប់គ្រងព័ត៌មាន និងគាំទ្រដល់ការដោះស្រាយបញ្ហា ការកត់ត្រាទុក និងស្នាដៃសម្តែងពីអារម្មណ៍។ សិស្សនឹងបានចូលរួមក្នុងផ្នែកសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត និងក្រមសីលធម៌ប្រព័ន្ធអ៊ីនធឺណិត ដើម្បីក្លាយខ្លួនជាអ្នកប្រើប្រាស់អ៊ីនធឺណិតដែលមានទំនួលខុសត្រូវ។

សហគ្រិនភាព

នេះគឺជាកម្មវិធីប្លែកពីគេមួយដែលនាំយកពិភពធុរកិច្ចចូលក្នុងថ្នាក់រៀន និងឲ្យសិស្សមានការយល់ដឹងបានស៊ីជម្រៅអំពីការគិតនិងការដើរតួរជាសហគ្រិន។ សិស្សមិនត្រឹមតែសិក្សាអំពីផ្នត់គំនិតអាជិវកម្មនិងជំនាញនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបំណិនជីវិតសំខាន់ៗជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើផែនការ និងការរៀបចំ ទំនាក់ទំនង និងគ្រប់គ្រងហិរញ្ញវត្ថុនៅពេលរៀនចប់កម្មវិធីសិក្សារយៈពេល 12 ឆ្នាំ។

អតចរិក ភាពជាអ្នកដឹកនាំ និងការអប់រំសាកល

តាមរយៈការបង្រៀនច្បាស់លាស់ និងការសិក្សារៀនសូត្រតាមរយៈការធ្វើពិសោធន៍ កម្មវិធីសិក្សានេះបណ្តុះនូវការអនុវត្ត និងអាកប្បកិរិយាប្រកបដោយសីលធម៌នៅក្នុងផ្នត់គំនិតរបស់សិស្សដើម្បីមានចំណេះដឹងល្អ ឥរិយាបទល្អ នឹងក្លាយជាពលរដ្ឋល្អ។ សិស្សនឹងលើកកម្ពស់ការយល់ដឹងអំពីសាកលលោក និងអភិវឌ្ឍន៏ជំនាញភាពជាអ្នកដឹកនាំ ដូចនេះពួកគេនឹងមានចំណេះដឹងដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះពិភពនៅជុំវិញពួកគេ នៅពេលពួកគេបញ្ចប់ការសិក្សាក្នុងកម្មវិធីរយៈពេល 12 ឆ្នាំ។

អប់រំកាយ

កម្មវិធីគរុកោសល្យ ត្រូវបានរៀបចំឡើងដើម្បីជំរុញលើកទឹកចិត្តដល់ភាពសប្បាយរីករាយក្នុងសកម្មភាពរាងកាយ តាមរយៈការផ្តល់ឲ្យសិស្សនូវឱកាសក្នុងការចូលរួមទៅក្នុងសកម្មភាពអប់រំកាយ និងអភិវឌ្ឍន៏ការយល់ដឹងអំពីការអនុវត្តសកម្មភាពរាងកាយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាព ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឲ្យមានភាពប្រសើរឡើងផ្នែកសុខភាពនិងសុខុមាលភាព។