កម្មវិធីសិក្សាសម្រាប់ការត្រៀមខ្លួនក្នុងពេលអនាគត

SCIA គឺជាសាលាមធ្យមសិក្សា12កម្រិតពេញលេញ ដែលផ្តល់ជូននូវកម្មវិធីសិក្សាល្អផ្តាច់គេ ដោយរួមបញ្ចូលនូវកម្មវិធីសិក្សារបស់សិង្ហបុរី និងកម្មវិធីសិក្សា Cambridge។ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនងចាក់ឬសយ៉ាងរឹងមាំទៅក្នុងកម្មវិធីអប់រំជាតិរបស់សិង្ហបុរីនៅកម្រិតបឋមសិក្សា ដែលនាំឲ្យគេទទួលបានសញ្ញាបត្រ Cambridge នៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សា។ ក្នុងនាមជាសាលាអន្តរជាតិដំបូងគេដែលផ្តល់ជូនកម្មវិធីរួបបញ្ចូលគ្នាបែបនេះនៅក្នុងប្រទេសកម្ពុជា សិស្សរបស់ SCIA នឹងឆ្លងកាត់រចនាសម្ព័ន្ធបង្រៀននិងរៀនលម្អិត ជាមួយនឹងរបាយការណ៍ទាន់ពេលវេលាស្តីពីដំណើរការនៃការសិក្សា។ កម្មវិធីនេះ គឺមានការរៀបចំជារចនាសម្ព័ន្ធក្នុងរង្វង់ផ្នែកសំខាន់ៗចំនួនប្រាំនៃការអប់រំបែបគ្រប់ជ្រុងជ្រោយ - ផ្នែកពុទ្ធិ ផ្នែកសោភ័ណវិទ្យា ផ្នែកសីលធម៌ ផ្នែកសរីរៈ និងផ្នែកសង្គម ដោយមានការគាំទ្រពីកម្មវិធីអប់រំផ្សារភ្ជាប់នឹងការអនុវត្តរបស់ SCIA - សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍទេពកោសល្យ។

កម្មវិធីអប់រំផ្សារភ្ជាប់នឹងការអនុវត្ត
  • វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)
  • ភាពជាអ្នកដឹកនាំ
  • សហគ្រិនភាព
  • ការអភិវឌ្ឍទេពកោសល្យ
ជំនាញក្នុងសតវត្សទី 21
  • ការគិតតាមលំដាប់លំដោយកម្រិតខ្ពស់ និងការគិតបែបច្នៃប្រឌិត
  • ជំនាញទំនាក់ទំនង សហប្រតិបត្តិការ និងព័ត៌មាន
  • ពលរដ្ឋវិជ្ជា ការយល់ដឹងជាសាកល និងជំនាញវប្បធម៌ចម្រុះ
ការអប់រំតាមបែបហូលីស្ទិក
  • ពុទ្ធិ
  • សោភ័ណវិទ្យា
  • សីលធម៌
  • សរីរៈ
  • សង្គម